CamNews

តារា 

ចុម! កាលពីលើកមុនផ្អើលម្តងរឿង សម្លាប់ខ្លួនដោយប្រុស ចុះលើកនេះ នាង PunPun ធ្វើអ្វីឲ្យផ្អើលទៀតហើយ?

ព័ត៌មានកំសាន្ត ៖ ពាក្យចាស់តែងពោលថា អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ព្រោះវាគឺជាការចែករំលែកដែលល្អបំផុតសម្រាប់អ្នកដែលចង់រៀនប៉ុន្តែគ្មានឱកាស ដោយសារតែជីវភាពគ្រួសារមិនអំណោយផល ។ 

ឥលូវនេះងាកមកចាប់អារម្មណ៍ជាមួយនិងតារាថៃមួយរូប ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេ ថែមទាំងមានចិត្តជ្រះថ្លា គួរឲ្យមហាជនយកមកធ្វើជាគំរូយ៉ាងពិតប្រាកដមែន ។ ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាថៃ នាង Pun Pun បានឆ្លៀតឱកាសពីការងារសិល្បៈរបស់នាង ដើម្បីបង្រៀនភាសាអង់គ្លេសដល់ លោកសង្ឃនៅក្នុងវត្តមួយ ជាមួយនិងរៀមច្បងរបស់នាង ។ ជាងនេះទៅទៀត តារាថៃវ័យ ២០ ឆ្នាំរូបនេះថែមទាំងបានបង្ហោះរូបថតជាមួយនិងព្រះសង្ឃជាច្រើនអង្គ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "រូបនាងផ្ទាល់ពិតជាមានចិត្តសប្បាយរីករាយជាខ្លាំង នៅពេលដែលបានធ្វើអំពើល្អ និងចែករំលែកសុភមង្គលទៅឲ្យអ្នកដទៃ" ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទី ១ ទេដែលតួឯកស្រីក្នុងរឿង "May who" បានធ្វើអំពើល្អបែបនេះទៅកាន់អ្នកដទៃ ៕

-ចុចអាន ៖ ញាក់សាច់! ក្រោយដឹងថា តារាស្រីល្បីឈ្មោះដែល សម្លាប់ខ្លួនដោយសារប្រុសស្នេហ៏ កើតនៅក្នុងត្រកូលណា!

-ចុចអាន ៖ ចង់លង់ស្នេហ៍! ក្រោយពីឃើញអតីតសង្សារ តារាស្រី PunPun ដែលទើបល្បីពេញហ៊្វេសប៊ុករឿងសម្លាប់ខ្លួន!







ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ sanook


Tags: Pun Pun