សកម្មភាពរបស់កងកម្លាំងកម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
លើកទី២១ និងកិច្ចប្រជុំពាក់ពន្ធ័ដែលបាន និងកំពុងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០១២នេះ ត្រូវ
បានគេមើលឃើញថា មានលក្ខណៈម៉ត់ចត់ជាងពេលណាៗទាំងអស់។
កងការពារសន្ដិសុខ យាមនៅជុំវិញតំបនវិមានសន្ដិភាព
សូមរំលឹកថា ប្រទេសកម្ពុជា បានប្រើប្រាស់កម្លាំងនគរបាល និងកងទ័ពដល់ទៅ ១០,០០០នាក់
សម្រាប់ការពារសន្ដិសុខកិច្ចប្រជុំកំពូលអាស៊ាននេះ ដែលតួលេខនេះមិនទាន់រាប់បញ្ចូលទាំង
កម្លាំងការពាររបស់អាមេរិកដែលមានរាប់រយនាក់នៅឡើយ។
កងការពារសន្ដិសុខ ប្រដាប់ដោយអាវុធទំនើបៗ
កាលពីព្រលប់ថ្ងៃទី ១៩កន្លងទៅ នៅលើអាកាសជុំវិញក្រុងភ្នំពេញ គេស្ដាប់ឮសម្លេងឧទ្ធម្ភាគ
ចក្រជាច្រើនគ្រឿង ហើរឆ្វែងចុះឡើង ហាក់បីដូចជាការធ្វើសមយុទ្ធ។ នេះក៏ជាសកម្មភាពមួយ
ជួយធ្វើឱ្យមានភាពកក់ក្ដៅផ្នែកសន្ដិសុខផងដែរ។
សន្ដិសុខអាមេរិក ត្រួតពិនិត្យទីតាំង មុនពេលយន្ដហោះលោក អូបាម៉ា មកដល់ភ្នំពេញ
សកម្មភាពរក្សាសណ្ដាប់ធ្លាប់ និងសន្ដិសុខរបស់កងកម្លាំងមានសមត្ថកិច្ច ត្រូវបានគេយល់ថា
មានការតឹងតែង ដោយសារតែកម្ពុជា ជាប្រធានអាស៊ាន ហើយមេដឹកនាំដែលចូលរួមក្នុងកិច្ច
ប្រជុំកំពូលនេះ គឺមានទាំងមហាអំណាចធំៗជាច្រើន ដូចជា អាមេរិក ចិន ជប៉ុន ឥណ្ឌា ។ល។
វីដេអូ ៖ Police.gov.kh
ដោយ ៖ សីហា