CamNews

បច្ចេកវិទ្យា 

Google នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លាអាមេរិក ចំពោះអ្នកដែលអាច hack Google Chrome បាន

ថ្មីៗនេះទស្សនាវដ្តី Forbes ទើបតែបានបង្ហើបនូវដំណឹងដ៏គួរអោយចាប់អារម្មណ៍បំផុតមួយ
និងប្រាកដណាស់ថានឹងធ្វើអោយអ្នកពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាក់ជា
មិនខាននោះឡើយ ជាពិសេសបំផុតនោះគឺបណ្តាអ្នកជំនាញខាង Hack ទាំងឡាយនៅទូ
ទាំងពិភពលោកយើងនេះខណៈពេលដែលក្រុមហ៊ុន"យក្ស" Google ប្រកាសជូនដំណឹងថា
ខ្លួននឹងប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិកទៅអោយបុគ្គលណាដែលអាច
Hack Browser Google Chrome របស់ខ្លួនបាន។

ដូចដែលអ្នកប្រើប្រាស់បានដឹងរួចមកហើយថា ចាប់តាំងពីពេលដែលចាប់កកើតមានឡើង
ជាលើកដំបូងរហូតមកដល់បច្ចុប្បន្ននេះ កំណែ Google Chrome នៅតែជាកំណែមួយដែល
មានសុវត្ថិភាពល្អបំផុតនិងមិនដែលជួបប្រទះនូវបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធសុវត្ថិ
ភាពនោះឡើយ គឺផ្ទុយស្រឡះពី Safari, Internet Explorer និង Firefox ដែលសុទ្ធតែធ្លាប់ជា
អ្នករងគ្រោះពីសំណាក់ពួក hacker ផ្សេងៗនោះ។

ដើម្បីជាការបកស្រាយចំពោះមូលហេតុដែលថាហេតុអ្វីបានជា Google ហ៊ានប្រគល់រង្វាន់ជា
ទឹកប្រាក់ឡើងរហូតដល់ ១លានដុល្លាអាមេរិកសំរាប់ពួក Hacker ណាដែលអាច Hack កម្មវិធី
Browser របស់ខ្លួនបាននោះ, ក្រុមហ៊ុន Google បានអោយដឹងថា " ចំពោះការដែលប្រគល់
រង្វាន់ជាទឹកប្រាក់មានចំនួនដ៏ច្រើនមហាសាលនេះទៅអោយបណ្តាបុគ្គលណាដែលអាចរក
ឃើញនូវកំហុស(ក្នុង Browser) គឺជាកត្តាចាំបាច់បំផុត, ប្រការនេះមិនត្រឹមតែជួយអោយក្រុម
យើងខ្ញុំអាចរកឃើញនូវកំហុសឆ្គងទាំងឡាយដែលកើតមានឡើងនៅក្នុងប្រព័ន្ធការពារសុវត្ថិ
ភាពប៉ុណ្ណោះនោះទេ តែថែមទាំងជួយអោយយើងខ្ញុំអាចធ្វើការអភិវឌ្ឍន៍និងបង្កើតឡើងនូវ
កម្មវិធីថ្មីៗជាច្រើនបន្ថែមទៀត ដែលអាចជួយអោយសមិទ្ធិផលរបស់យើងខ្ញុំកាន់តែមាន
សុវត្ថិភាពខ្លាំងឡើងនៅក្នុងពេលអនាគតទៀតផង"៕

បញ្ចប់ផ្នែក IT ប៉ុន្មានឆ្នាំហើយសាកល្បងមើលក្រែងលោបាន ១លានដុល្លាចាយណា !!!
ប្រភព៖ Forbes
ដោយ៖ រស្មី

Tags: googlebrowsertechnologygoogle chromehackersecurityhack