CamNews

តារា 

ជាការពិតដែរទេថា ងួន ចាន់ដេវីត ត្រូវមហាជនរិះគន់ថា ជាក្រពើរមិលគុណ?

ព័ត៌មានកំសាន្ត ៖​ រឿងរបស់តារាចម្រៀងល្បីឈ្មោះនៅក្នុងស្រទាប់យុវវ័យ លោក ងួន ចាន់ដេវីត កំពុងតែមានសន្ទុះខ្លាំងឡើងៗ ក្រោយពីលេចលឺដំណឹងថា លោក ងួន ចាន់ដេវីត និងអ្នកនាង ពេជ្រ សោភា កំពុងតែឈាងដល់ការបែកបាក់សាមគ្គីភាពគ្នា ក្រោយមិនដែលបានឃើញឡើងឆាកជាមួយនិងគ្នាទាល់តែសោះ ។ 

នៅក្នុងនោះផងដែរ លោក រស់ កុសល ដែលត្រូវជាឪពុករបស់លោក ងួន ចាន់ដេវីត ក៏មានអារម្មណ៏មិនសប្បាយចិត្តប៉ុន្មានក្រោយឃើញព៏ត៌មានកូនប្រុសរបស់ខ្លួន ត្រូវបានគេហទំព័រក្នុងស្រុកជាច្រើនចុះផ្សាយភ្លូតទឹកភ្លូតដី ហើយក៏ស្រាប់តែសម្រេចបង្ហោះសារមួយនៅលើបណ្តាញសង្គមដោយលើកឡើងថា "អាក្អូនជាឈ្មោះដែលខ្ញុំធ្លាប់ហៅ ប៉ុន្មានថ្ងៃនេះមានពត៍មានជាច្រេីនដែលនិយាយពីគាត់ ខ្ញុំបានសួរគាត់ថាហេតុអ្វីកូនមិនបកស្រាយប្រាប់មហាជនកុំអោយយល់ខុសពីកូន គាត់ប្រាប់ខ្ញុំថាខ្ញុំមិនអាចនិយាយបានទេឪខ្ញុំសុខចិត្តអោយគេហៅខ្ញុំថាក្រពេីតែដាច់ខាតខ្ញុំមិនអាចយករឿងមិនល្អរបស់គាត់ប្រាប់មហាជនអោយដឹងឡេីយ។ ជាចុងក្រោយខ្ញុំចង់និយាយថាឯករាជ្យជាចំនុចខ្ពស់បំផុតដែលខ្ញុំចង់បានខ្ញុំមិនចង់ឃេីញកូនប្រុសរបស់ខ្ញុំគាត់មិនសប្បាយចិត្តនោះទេហេីយដាច់ខាតខ្ញុំមិនអោយគាត់ធ្វេីជាអំពៅឡេីយ" ​។ 

ស្រាប់តែក្រោយមក លោក ងួន ចាន់ដេវីត ក៏បានបង្ហោះសារមួយឃ្លា ដោយនិយាយថា "បើចង់ជេរ ជេរខ្ញុំមក កុំជេរ ឪពុកខ្ញុំ សុំទោសអ្នកទាំងអស់គ្នាផង ខ្ញុំពស់ ខ្ញុំក្រពើ ដូច្នោះជេរខ្ញុំចុះ កុំប៉ះពាល់អ្នកមានគុណខ្ញុំ ធម្មតាគាត់ឪខ្ញុំមិនឱ្យគាត់នៅខាងខ្ញុំ ចង់ឱ្យគាត់កាន់ជើងអ្នកដទៃឬយ៉ាងមិច? ខ្ញុំក្រពើ ខ្ញុំពស់ ដៀលខ្ញុំចុះ" ។

ដោយយោងតាមការលើកឡើងខាងលើនេះ រឿងរបស់តារាចម្រៀងទាំងពីររូបនេះ ហាក់បីដូចជាមិនចេះចប់ទាល់តែសោះ ។ តែទោះបីជាយ៉ាងណាក៏ដោយ មហាជនសង្ឃឹមយ៉ាងមុតមាំថា លោក ងួន ចាន់ដេវីត និងចេញមកបកស្រាយអំពីរឿងនេះដើម្បីឲ្យមហាជនអស់ចម្ងល់អំពីរឿងនេះ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: G-davit Tep boprek Pich sophea