CamNews

កីឡាអន្តរជាតិ 

Chelsea-QPR ៖ ជប់លៀងគ្រាប់បាល់

ក្រោយការវិលត្រលប់វិញពីសង្វៀងនៅអឺរ៉ុប Chelseaបានបង្ហាញពីភាពខ្លាំងរបស់ខ្លួន
ចំពោះQPR។

ក្រោយពីការប្រកួតចាប់ផ្តើមបាន១នាទី អ្នកទស្សនាមិនទាន់តែបានរកកន្លែងអង្គុយបានស្រួលបួល
ផងនោះ គ្រាប់បាល់មួយគ្រាប់ត្រូវបានស៊ុតបញ្ចូលទី។ អ្នករកគ្រាប់បាល់បានគឺកីឡាករវ័យក្មេងDaniel
Sturridge។
បន្ទាប់មកគ្រាប់បាល់ជាច្រើនគ្រាប់ទៀតត្រូវបានរកបាន ក្នុងរយះពេលតែ២៥នាទីប៉ុណ្ណោះChelsea
រកបាន៤គ្រាប់ចូលក្នុងសំណាញ់QPR។ លុះដល់ចូលតង់ទី២ ក្រុមទាំងពីរបានរកគ្រាប់បាល់បានមួយ
ក្រុមមួយគ្រាប់ថែមទៀត។ ខ្សែប្រយុទ្ធFernando Torresលេងបានដ៏អស្ចារ្យដែលបានធ្វើឲម្វាស់ក្លឹប
សប្បាយចិត្តយ៉ាងខ្លាំង។

ជ័យជំនះ៦-១ Chelseaនៅចាញ់ពន្ទុArsenal តែ៥ប៉ុណ្ណោះក្នុងតារាងពិន្ទុ៕

លទ្ធផល៖ Chelsea-QPR (6-1)
រកគ្រាប់បាល់៖ Sturridge (1’), Terry (13’), Torres (19’, 25’, 64’), Malouda (80’), Cisse (84’)
កីឡាករប្រកួត៖
Chelsea
: Cech, Ferreira, Bosingwa, Terry, Cole, Mata, Essien, Lampard,Sturridge,Torres,Kalou
បំរុង: Turnbull, Romeu, Ramires, Drogba, Malouda, Meireles, Hutchinson
QPR
: Kenny, Onuoha, Ferdinand, Hill, Taiwo, Mackie, Barton, Derry, Buzsaky, Cisse, Zamora
បំរុង: Cerny, Gabbidon, Campbell, Traore, Young, Smith, Wright-Phillipse

ដោយ៖ និស្ស័យ
ប្រភព៖ 24h-zing



Tags: chelsea qpr primier league football