CamNews

កីឡាអន្តរជាតិ 

Arsenal ត្រៀមខ្លួន​បើកទ្វារ ប្រយុទ្ធជាមួយ Bayern Munich ក្នុងព្រឹត្ដិការណ៍ Champions League

ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវត្រៀមខ្លួនបើកទ្វារទទួល ក្លឹប​អ្នកលេងមកពីទឹកដីអាល្លឺម៉ង់ គឺ ​Bayern Munich នៅព្រឹកស្អែកនេះ ក្នុងព្រឹត្ដិការណ៍ Champions League នៃវគ្គជម្រុះជើងប្រកួត ចាប់ក្រុម ក្នុង​ Group F។ 

មួយការប្រកួតនេះ អាចជាជោគវាសនាចុងក្រោយរបស់ Arsenal ហើយក្រោយ ពីក្រុមបានបរាជ័យ ផ្ទួនៗគ្នា​​ដល់ទៅ ពីរលើកទៅហើយនោះ ដោយចាញ់ ក្រោមដៃ Olympiakos ក្នុងលទ្ធផលពិន្ទុ ២-៣ និង មួយក្រុមទៀតគឺ ​Dinamo Zagreb ក្នុងលទ្ធផលពិន្ទុ ២-១។ វគ្គប្រកួតចាប់ក្រុមនេះ មានទាំងអស់ ៤​ ក្រុម ប៉ុន្ដែ Arsenal បានរបូតអស់ដល់ទៅ​ ២ក្រុមរួចទៅហើយ ហើយមួយក្រុមចុងក្រោយ ប៉ះជាមួយអ្នកលេងជើងខ្លាំង ប្រចាំនៅ​អាល្លឺម៉ង់គឺ Bayern Munich ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោក Arsene Wenger បានថ្លែងក្នុងសន្និសិតការសែត​យ៉ាងម៉ឺងម៉ាត់ថា ក្រុមរបស់លោក ត្រូវតែខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព​​ ក្នុងការផ្ដួលដៃគូរមួយនេះ​ដើម្បីបន្ដមហិច្ឆិតាទៅវគ្គខាងមុខទៀត។ 

ក្លឹប Arsenal ថ្វីត្បិតតែកន្លងមកបានចាញ់ក្រោមដៃ មិត្ដរួមក្រុមទាំងពីរ ការប្រកួតមែន ប៉ុន្ដែបើសម្លឹងមើល​ ការរៀបចំជើង ត្រឹមរយៈពេលចុងក្រោយនេះ ក្លឹបដូច​ជាមានសន្ទុះខ្លាំង​គ្រាន់បើ ដោយឡែក​លេខរៀង ក្នុងតារាង ចំណាត់ថ្នាក់ Premier League ក្លឹបកំពុងតែឈលើលេខរៀងទី ២ បណ្ដោះអាសន្ន ប​ន្ទាប់ពី Man City លេខរៀងទី១ ។ 

រង់ចាំតាមដានជាបន្ដមើលថា Arsenal ពិតជាអាចបន្ដអាយុជីវិតរបស់ខ្លួន បានទៀតដែរឬទេ សម្រាប់មួយវគ្គចុងក្រោយនេះ ?


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Bayern Munich Champions League