CamNews

តន្រ្តី 

បទថ្មី "ចំណែកលើស" អន្លង់អន្លោចពី ឆន សុវណ្ណរាជ

បទថ្មី "ចំណែកលើស" ដែលមាននៅក្នុង CD អាល់ប៊ុមថ្មី RHM Vol 469 ច្រៀងដោយ
តារា
ចម្រៀងដ៏ល្បីមានប្រជាប្រិយភាព រូបរាងសង្ហាមិនចេះឆ្មើង លោក ឆន សុវណ្ណរាជ
បានចេញ
លក់នៅលើទីផ្សារហើយ។

នេះគឺជាបទចម្រៀងបែបមនោសញ្ចេតនាអន្លង់អន្លោច រៀបរាប់ពីបុរសម្នាក់ដែលបានស្ម័គ្រខ្លួន
មកថែរក្សានារីម្នាក់ដែលខ្លួនស្រលាញ់ ពេលនាងត្រូវសង្សារបែកចិត្ត។ ប៉ុន្តែ ដល់ពេលសង្សារ
ចាស់របស់នារីម្នាក់នោះវិលត្រលប់មកវិញ នាងក៏ច្របល់ចង់វិលត្រលប់ទៅវិញ។ ព្រោះជាបុរស
ពិត ព្រោះស្រលាញ់មនុស្សស្រីម្នាក់ដោយចិត្តស្មោះ មិនត្រូវការអ្វីពីនាងក្រៅពីចង់ឃើញនាងមាន
សេចក្តីសុខ រស់នៅសប្បាយចិត្ត បុរសស្មោះស្នេហ៍ម្នាក់នេះ ក៏យល់ព្រមចាកចេញដើម្បីឲ្យមនុស្ស
ស្រីដែលខ្លួនស្រលាញ់វិលត្រលប់ទៅជួបសង្សារចាស់គេវិញ ទាំងទ្រូងឈឺចាប់ជាទីបំផុត។

សូមតាមដានស្តាប់បទចម្រៀងដ៏ពិរោះ អន្លង់អន្លោចខាងក្រោមនេះទាំងអស់គ្នា !

សូមចូលរួមទិញ CD ចម្រៀង Original ទាំងអស់គ្នាណា !

ដោយ៖ សិលា


Tags: new song chhorn sovanreach RHM CD 469 entertainment music