ប្រជាជនជាច្រើនរយនាក់បានប្រមូលផ្ដុំគ្នាតវ៉ារឿងដីធ្លី ដោយបិទផ្លូវជាតិភ្នំពេញក្រចេះ
មួយកន្លែងបណ្ដាលអោយការធ្វើចរាចរត្រូវកកស្ទះទាំងព្រឹក។
បិទផ្លូវជាតិនៅក្រចេះកាលពីថ្ងៃទី ៣១ មិនា ដើម្បីតវ៉ារឿងដីធ្លី(រូប៖vod)
នៅម៉ោងប្រហែល ៧ព្រឹក ថ្ងៃទី ០៩មេសានេះ ប្រជាជនប្រមាណជាជាង ៣០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយបិទផ្លូវជាតិពីភ្នំពេញទៅក្រចេះមួយកន្លែង ស្ថិតនៅ
ក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកដំបែរ ខេត្រក្រចេះ បណ្ដាលអោយកកស្ទះចរាចរទៅ
មុខមិនរួច។
លោកសោភ័ណ អ្នកដំណើរពីភ្នំពេញទៅកាន់ក្រចេះបានប្រាប់តាមទូរស័ព្ទមកថា៖
នៅពេលរថយន្ដធ្វើដំណើរជិតដល់ស្ពានកំពង់រាំង ដែលស្ថិតនៅក្នុងឃុំសេដា ស្រុក
ដំបែរ គេនឹងមិនអាចបន្ដធ្វើដំណើរទៅមុខទៀតបាន ដោយសារតែផ្លូវត្រូវបានបិទ។
លោកបន្ដថា ប្រជាជនប្រមាណជា ៣០០នាក់បាននាំគ្នាតវ៉ាពីបញ្ហាដីធ្លី និងបានដាក់
រថយន្ដទទឹងផ្លូវបណ្ដាលអោយការធ្វើដំណើរទៅមកត្រូវកកស្ទះ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ(ម៉ោង៨និង៣០នាទី)អាជ្ញាធរ
កំពុងតែដោះស្រាយបញ្ហានេះ ដើម្បីសម្រួលចរាចរ៕
ដោយ ៖ សូរីយ៉ា