កូរ៉េខាងត្បូង ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារដល់ទៅ ២៤ ឆ្នាំ បន្ទាប់ពីអ្នកស្រីត្រូវបានរកឃើញថា ពាក់ព័ន្ធជាមួយនិងអំពើពុករលួយ ។ នេះបើយោងតាម សាលក្រុមទើបតែចេញសេចក្តីប្រកាសពាក់ព័ន្ធជាមួយនិងរឿងដែលកក្រើកពេញប្រទេសកូរ៉េនេះ ។
លោកស្រី Park Geun hye ថែមទាំងត្រូវបានពិន័យជាប្រាក់ចំនួន 18bn won (£12m, $17m) ។ ប្រភពដដែលបានបន្តថា អ្នកស្រីមិនបានចូលទៅក្នុងសាលក្រុមនោះទេ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
មិនត្រឹមតែប៉ុណ្ណោះ លោកស្រី Park Geun hye ក៏បានបដិសេធជាមួយនិងការចោតប្រកាន់ទាំងឡាយថែមទៀតផង ។ គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីសវនាការរួចហើយ អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ក៏អំពាវនាវអោយលាលែងពីតំណែង កាលពីខែ មីនា ឆ្នាំ ២០១៧ ។ បន្ទាប់ពីនោះគេក៏ត្រូវបានចាប់ខ្លួនលោកស្រី និងឃុំខ្លួនផងដែរ ។
ប្រភពដដែលបន្តទៀតថា អ្នកស្រី Park Geun hye បានប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១៨ ករណី រួមទាំង ការសូកប៉ាន់ និងការបង្ខិតបង្ខំ ហើយត្រូវបានគេរកឃើញថា មានទោសកំហុសជាច្រើនទៀត ដូច្នេះហើយទើបអ្នកស្រីត្រូវកាត់ទោសអោយជាប់ពន្ធធនាគារដល់ទៅ២៤ ឆ្នាំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ ប៊ីប៊ីសុី