CamNews

ព័ត៌មានអន្តរជាតិ 

"ដើមកំណើតអាមេរិក មោទភាព មានស្វាមី ឈាមជ័រជាខ្មែរ​ រឹតតែអស្ចារ្យ ពេលជាន់ទឹកដី អង្គរជាលើកដំបូង"

ព័ត៌មានជាតិ & អន្តរជាតិ ៖ ជាការពិត​  បើ  និយាយពីនិស្ស័យវិញ បើទោះ   ជាឆ្ងាយគ្នា យ៉ាងណាក៏ ដោយចុះ បើមាននិស្ស័យគង់តែបានជួបគ្នា រហូតលង់ស្រឡាញ់គ្នាទៅវិញ  ទៅ មក ឈានទៅចាប់ យកជីវិតគូស្វាមីភរិយា តាមរយៈកម្មវិធីមង្គលការ ដ៏អធឹកអធម តួយ៉ាង គូស្វាមី ភរិយា មួយគូរខាង ក្រោមនេះ អាចនិយាយបានថា ជាគូស្នេហ៍ពីអតីតជាតិ ក៏ថាបាន ពីព្រោះថា ទោះ  បីឆ្ងាយដល់ជើង មេឃ តែនិស្ស័យពួកគេបាននាំមកនូវ ការជួបមុខគ្នា ឈានទៅសម្រេច   ជីវិតអាពាហ៍ពិពាហ៍ រហូត បានបុត្រជាចំណងដៃ​ នោះគឺ លោកស្រី Serina Chea    ដើម កំណើត  អាមេេរិក និង លោក Serey Chea ឈាមជ័រជាខ្មែរ។

ខាងក្រោមនេះ គឺជាសំណេរផ្លូវការមួយ ពីលោកស្រី Serina Chea ផ្ញើទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ មួយរៀបរាប់ជាសង្ខេបពីមោទនភាព បានស្វាមី ជា   ពលរដ្ឋខ្មែរ   និង  ដំណើររឿងរបស់ពួកគេមួយ ចំនួនទៀត ៖ " រូបភាពខាងក្រោមនេះ គឺជាដំណើរកំសាន្តនាងខ្ញុំទៅកាន់ ប្រាសាទ អង្គរវត្ត ប្រទេស កម្ពុជា អំឡុងឆ្នាំ ២០១០ ។ សម្រាប់រូបនាងខ្ញុំផ្ទាល់ ក៏ដូចជាស្វាមី ការធ្វើដំណើរកំសាន្តលើកនេះ គឺ ជាការធ្វើដំណើរកំសាន្តលើកទីមួយរបស់ពួកយើង ទៅកាន់ប្រទេសកម្ពុជា។ ជាការពិត ស្វាមីនាងខ្ញុំ បានកើតនៅជុំរុំជនភៀសខ្លួន ប្រទេសថៃ អំឡុងឆ្នាំ ១៩៨១។ ប្តីនាងខ្ញុំ ដែលមានឈ្មោះថា ជា សេរី គឺជាបេក្ខភាព ជំនាន់ដំបូងគេដែលបានបញ្ជប់ការសិក្សា របស់   ខ្លួន  ពីមហាវិទ្យាល័យ ពោល គាត់ ទទួលបានសញ្ញាប័ត្រ បរិញ្ញាប័ត្រ ពី  មហា វិទ្យាល័យ  Urban ។ អំឡុងការធ្វើដំណើរកំសាន្ត របស់ នាងខ្ញុំ ខ្ញុំសិក្សា និងរៀនសូត្របានជាច្រើន  ពីក្រុមគ្រួសារ ស្វាមី ។ ដំណើរជីវិតរបស់ពួកគេ តស៊ូជា ខ្លាំងក្នុងការរត់កាត់ព្រៃ អំឡុង សម័យ ប៉ុល  ពត ច្រើនជាងភាពភ័យខ្លាច  របប   យ៉ង់ឃ្នង់មួយនេះ ពួកគេភ័យខ្លាចជាខ្លាំង ជាមួយនឹងបញ្ហាប្រឈមចម្ការមីន។ ប៉ុន្តែអ្វីដែលនាងខ្ញុំរៀនសូត្របានច្រើន នោះគឺ ភាពសាមគ្គីភាពដ៏រឹងម៉ាំ របស់ពួកគេ សម្រាប់ប្រទេសជាតិរបស់ ពួកគេ  ក៏ដូចជា គុណតម្លៃ នៃការអប់រំ និង សណ្តានចិត្តដ៏ល្អដែលពួកគេមាន តែងតែបង្ហាញដល់អ្នករាល់គ្នា​ ដែលពួកគេបាន ជួប។ "  ឬ "This photo is from a trip to Angkor Wat, Cambodia in 2010. For my husband and I (on the left), this was our first time in Cambodia.   He was born in a refugee camp in Thail - and in 1981. My husband, Serey Chea, is first generation to graduate from college. He has a bachelors in Urban Studies.

During my trip, I got to learn so much about my in-laws' (far right in picture) life--their struggle of running through the jungle with their children, the Khmer Rouge and the fear of setting off landmines. But mostly I learned about of their strong affinity for their country, the value of education and the kindness they show everyone they meet."

សំណេរ ពីលោកស្រី Serina Chea



ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: koh rong Cambodia Kompong Som Angkor Wat