CamNews

តារា 

Taylor Swift ចាប់គូរអោយ Selena ជាមួយនិង តារាចំរៀងវ័យក្មេងម្នាក់

ដូចដែល ទស្សនិកជន បានដឹងហើយ ថាតារាចំរៀងស្រី Selena Gomez មានទំនាក់ទំនង ស្នេហា ភ្លឹបភ្លែត ដូចភ្លេកបន្ទោល ជាមួយនិង Justin Bieber ដែលយើង ទើបតែ បានដឹងថា ថ្មីៗនេះ ពួកគេ​ បានដាច់ ស្រលះពីគ្នាហើយ ។

Taylor Swift Selena Gomez matchmaker for teen male singers 1

បើយោងទៅតាម ប្រភពព័ត៌មាន ពីទស្សនាវដ្ដី US Weekly បានអោយ ដឹងថា មិត្តភក្តិជិតស្និត របស់ នាង Taylor Swift បានចាប់ គូរនាង អោយទាក់ទង និងតារា ចំរៀងវ័យក្មេង ផ្សេងទៀតហើយ​ ។ តារាចំរៀងប្រុស ថ្មីម្នាក់នោះ មានឈ្មោះថា Austin Mahone ដែលទើបតែ អាយុ ១៧ ឆ្នាំ ប៉ុណ្ណោះ ។សព្វថ្ងៃ ពួកគេទាំង ៣ (Taylor, Austin, Selena) កំពុងតែ ដើរសំដែង ជាមួយគ្នា ដូចនេះហើយ​ ទើប Taylor Swift មើលឃើញ ចំណុចល្អរបស់ Austin Mahone ទើបនាងចង់ អោយ Selena ទាក់ទងគ្នា ។ ប្រភពដដែល ក៏បានប្រាប់ដែរ ថានាងនិង Austin ចាប់ផ្តើម ណាត់និងដើរលេង ជាមួយគ្នា ជាបណ្តើរ ហើយដែរ ។

Taylor Swift Selena Gomez matchmaker for teen male singers 4

បន្ថែមពីលើនេះ Selena ក៏ត្រូវបាន គេប្រទះឃើញ ទាក់ទងនិង ឧស្សាហ៍ដើរលេង ជាមួយនិង​David Henrie ផងដែរ ដែលជាដៃគូ សំដែងរបស់នាង ក្នុងរឿង Wizards of Waverly Place ។ តាមរូបថត ដ៏ស្និតស្នាល មួយចំនួន ត្រូវបានទស្សនិកជន កាន់តែសង្ស័យទៅ ។ តែបើតាមប្រភពពី HLife បាន ឲ្យដឹងថា នាងនិង David បានស្គាល់គ្នា យូរមកហើយ ចំណែកការ ស្និតស្នាលរបស់នាង និង David គឺដូចបងប្អូន គ្នាទៅហើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer selena austin taylor swift david henrie