CamNews

តារា 

ទីបំផុត! នាង Pat សម្រេចចិត្តរៀបការជាមួយក្មេងបង្ហោះម៉ូតូ ក្រោយមានផ្ទៃពោះជាង ៦ ខែ!

ព័ត៌មានកំសាន្ត ៖ នៅទីបំផុតតារាសម្តែងស្រីនាង Pat napapa និងមិត្តប្រុសក៏បានជ្រើសរើសថ្ងៃល្អ ដើម្បីដឹកដៃគ្នារៀបការបន្ទាប់ពីមានកូនប្រុសម្នាក់ជាមួយគ្នាជិត ៦ ខែទៅហើយ តាំងពីមុនរៀបការមកម្ល៉េស ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Pat napapa និងមិត្តប្រុសរបស់នាងបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ២០ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ នេះ ព្រោះថ្ងៃនេះគឺថ្ងៃជ័យ និងវេលាល្អសម្រាប់គូស្នេហ៍មួយគូនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ដំបូងឡើយនាង Pat បានរងការរិះគន់យ៉ាងចាស់ដៃថា រូបរាងស្អាតមិនគួរឲ្យឡើយយកជាដែលមានអាជីពជាអ្នកបង្ហោះម៉ូតូធ្វើជាសង្សារឡើយ ទទ្ទឹមការរិះគន់ទាំងនេះ តារាស្រីរូបនេះក៏បានបញ្ចេញមតិថា នាងធ្លាប់មានមិត្តប្រុសជាច្រើនណាស់មកហើយ ប៉ុន្តែគ្មានអ្នកណាយល់ចិត្តនាងជាងបុរសបង្ហោះម៉ូតូម្នាក់នេះទេ ម្យ៉ាងវិញទៀតអាជីពជាអ្នកបង្ហោះម៉ូតូមិនគួរឲ្យស្អប់ខ្ពើមនោះទេព្រោះ វាគឺជាមុខរបបមួយដែលត្រឹមត្រូវ ព្រោះមិនបានលួច ឬ ប្លន់អ្នកណាឡើយ ហើយអ្វីដែលសំខាន់គឺនាង Pat និងមិត្តប្រុសចេះស្រលាញ់និងផ្តល់ក្តីមេត្តាឲ្យគ្នាទៅវិញទៅមក ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa