ព័ត៌មានកីឡា៖ ប្រធានក្រុម Chelsea មិនបានរំពឹងទុកឡើយថា កីឡាករខ្សែប្រយុទ្ធរបស់គាត់ Loic Remy និងមានឱកាសបានចួលប្រកួតនៅថ្ងៃអាទិត្យដោយប៉ះជាមួយ Manchester United ក្នុងជំនួបប្រកួត Premier League។
បន្ទាប់ពីលទ្ធិផលប្រកួតគ្នារវាង Chelsea នឹង Maribor បានបង្ហាញ ជោគជ័យត្រូវធ្លាក់លើ Chelsea ត្រឹមពិន្ទុ ៦-០ ប៉ុន្ដែស្របពេលនៃក្រុមទទួលបានជោគជ័យ កីឡាករក៏ទទួលរងរបួសផងដែរ គឺ Loic Remy ប៉ះទង្គិចលើផ្នែកសាច់ដុំ ដែលនេះជាហេតុធ្វើឲ្យការប្រកួតវគ្គបន្ដទៀត ត្រូវបាត់បង់វត្ដមានរបស់គាត់។
ថ្លែងតាមកពាក្យសម្ដីរបស់ Mourinho បានលើកឡើងថា រួបគាត់មិនមានការព្រួយបារម្មណ៍អ្វីឡើយ ហើយក្រុមគាត់ទាំងមួល ក៏មិនឈឺចាប់និងការរបួសរបស់កីឡាករដែរ ខណៈពេលណា មានកីឡាកររងរបួសហើយមិនអាចចូលលេងបាន គឺត្រូវជ្រើសកីឡាករដ៏ទៃទៀតចូលជំនួស។ នេះជាទស្សនៈរបស់ក្រុមយើង ដោយគ្រាន់តែគិតថា គ្រោះថ្នាក់មួយកើតឡើង មានន័យថា ឱកាសមួយក៏ត្រូវកើតឡើងសម្រាប់កីឡាករដ៏ទៃ។ ចំណែករឿងដែលគាត់ត្រូវប្រឈមមុខ គឺត្រូវរៀបចំក្រុមឲ្យបានល្អសម្រាប់ការប្រកួតជាបន្ដបន្ទាប់ ហើយព្យាយាមឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើបាន។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ BBC , MIRROR