CamNews

កីឡាអន្តរជាតិ 

Dortmund គេចផុតពីតំបន់គ្រោះថ្នាក់ ក្រោយឈ្នះ Hoffenheim ១-០ យប់មិញ (Video Inside)

ក្រុងប៊ែឡាំង៖ ក្រុមរងជើងឯក Bundesliga ឆ្នាំទៅ Borussia Dortmund បានគេផុតពី កាត់ចោលហើយ បន្ទាប់ពី ទទួល៣ពិន្ទុ ក្នុងទឹកដី យប់មិញនេះ ពេលឈ្នះ ក្រុមភ្ញៀវ Hoffenheim ១-០ ទាំងត្រដាបត្រដួសបំផុត ប្រចាំសប្តាហ៍ទី១៤ ។

ការទទួលបាន ៣ពិន្ទុស្រស់ៗនេះបានរំដោះ ក្រុមដែលស្ថិត នៅបាតតារាងឡើង មកឈរនៅលេខរៀងទី១៤ បណ្តោះអាសន្នវិញ ដោយមាន ១៤ពិន្ទុ ដោយបានឆ្លងកាត់១៤ ឈ្នះ៤ ស្មើ២ និងចាញ់ ដល់ទៅ ៨ដងដែលមិនគួរឲ្យជឿ ខណៈដែល លេងនៅ UEFA Champions League ខ្លាំងអស់ទាស់ និងបានឈ្នះ កៅអីមួយឡើង ទៅវគ្គ ១៦ក្រុមចុងក្រោយ ហើយដែរនោះ ។

១គ្រាប់នាយប់មិញនេះ Dortmund រកបានតាំងពីនាទី១៧ មកក្នុងវគ្គទី១ មកម្ល៉េះពីការធ្វើបាន សម្រេចដោយកីឡាករ Ilkay Guendogan ដែលនេះសបញ្ជាក់ ឲ្យឃើញថា ក្រុមរងជើងឯក Champions League ឆ្នាំ២០១៣ មួយនេះកំពុង ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង និងអាចប្រឈមទៅនឹង ការអត់បានលេងក្នុង Champions រដូវកាលក្រោយ ទៀតផងបើនៅ តែបែបនឹងទៀតនោះ ។

នេះជាលើកទី១ ប្រវត្តិសាស្រ្តហើយរបស់ Dortmund ក្នុងការដឹកនាំ ដោយលោក Jurgen Klopp ដែលក្រុមនេះធ្លាប់តែ ខ្លាំង និងច្រើនតែបំបាក់ គេជានិច្ច ដែលត្រូវបានគេប្រសិទ្ធនាមថា ក្រុមក្នុងចំណោមគូប្រជែង Bayern Munich នៅអាល្លឺ ម៉ង់ និងមិនងាយមានក្រុមណាមួយ បំបាក់បានដោយ ងាយៗនោះទេ ។ ការលក់ខ្សែប្រយុទ្ធ Mario Gotze និង Robert Lewandowski រួមជាមួយនឹង Marco Reus មានរបួសថែមទៀតនោះ បានធ្វើឲ្យ Dortmund ធ្លាក់ជើងជាខ្លាំងចាប់ តាំងពីពេលនោះមក ក្នុងខណៈដែលត្រៀមលក់ ខ្សែការពារឆ្នើមជនជាតិ អាល្លឺម៉ង់ Mats Hummels មកឲ្យ Man Utd តើវាសនា Borussia Dortmund នឹងទៅជាយ៉ាងណា?

ផ្ដល់សិទ្ធដោយ៖ lookingtoday


Tags: Sport News Dortmund Vs Hoffenheim UEFA Champions League