CamNews

តារា 

តោះ!! នាំគ្នាមកមើលសម្រស់ កំពូលតារាច្រៀងស្រីទាំង ៥ ដួង​ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ

ភ្នំពេញ ៖ តារាចម្រៀងសម័យស្រីទាំង ៥ ដូងនេះ គេសង្កេតឃើញថា ពួកនាង មានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

លោកអ្នកធ្លាប់បានដឹងមកហើយថា តារាស្រីទាំង ៥ ដូងនេះ តែងស្លៀកសម្លៀកបំពាក់បែបសម័យ និងតុបតែងខ្លួន​ស្ទាយទាក់ទាញរៀងៗខ្លូន នៅពេលចូលរួមការប្រគុំតន្រ្តីម្ដងៗ។​ កាន់តែប្លែកជាងនេះទៅទៀត តារាចម្រៀងទាំង ៥ ដួងនេះ បានបង្ហាញសម្រស់បែបនារីខ្មែរដ៏ស្រស់សោភា ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ។ តោះ!!!! ចឹងមកមើលសម្រស់ពួកគាត់ទាំងអស់គ្នាណា ដើម្បីឱ្យដឹងថា ពួកនាង ពិតជាស្រស់សោភាមែន ឬយ៉ាងណា ។

កញ្ញា ឳក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងស្រី នៅក្នុង​ផលិតកម្ម រស្មីហង្សមាស ដែលមានឈ្មោះល្បីល្បាញ​ និងទទួលបានការគាំទ្រយ៉ាង​ខ្លាំង ពីទស្សនិកជនមិនចេះជិនណាយ ។



កញ្ញា មាស សុខសោភា ជាតារាចម្រៀងសម្លេងស្រទន់ លេចធ្លោជួរមុខគេ នៅផលិតកម្ម Town ដែលមានឈ្មោះល្បីល្បាញ និងនៅតែទទួលបានការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់យុវវ័យ​ ។



អ្នកនាង ពេជ្រ សោភា ជាតារាស្រីសម្លេងពិរោះ មកពីផលិតកម្ម រស្មីហង្សមាស។ តារាចម្រៀងរូបនេះ តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយចុងឆ្នាំ 2018 ចូល​ 2019 នេះ​​ គ្រប់បទចម្រៀងរបស់នាង គឺសុទ្ធតែទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ។




កញ្ញា សុខ ពិសី ជាតារាចម្រៀងល្បីជួរមុខគេ នៅក្នុងផលិតកម្ម សាន់ឌេ ដែលមានទឹកដមសម្លេងផ្អែម ហើយ​កញ្ញាតែង ទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ តារាចម្រៀងរូបនេះ មិនត្រឹមតែមានសម្លេងផ្អែមប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង ។





អ្នកនាង សុគន្ធ និសា ជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ដែលតែងច្រៀងចម្រៀងបែបមនោសញ្ចេតនា ស្រគត់ស្រគុំ សម្លេងស្រទន់បានទាំងបុរាណ និងសម័យ ។ បទចម្រៀងរបស់អ្នកនាង ទទួលបានការគាំទ្រទាំងចាស់ទាំងក្មេង ៕






Tags: Sokun kanha Meas Soksakphea