ថៃ ៖ តាំងពីដើមចំហរទំនាក់ទំនងស្នេហាជាសាធារណៈមក យើងសង្កេតឃើញថា តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងគូដណ្តឹងគឺលោក អ៊ឹង សុខលី តែងតែដឹកដៃគ្នាយ៉ាងត្រសងទៅដើរលេងតាមបណ្តាខេត្ត និងបណ្តាប្រទេសនាៗជាដើម ។
ជាក់ស្តែងកាលពីយប់ថ្ងៃ ៩ ខែមករា កន្លងទៅនេះ ម្ចាស់បទ "គ្មានអ្នកណាល្អជាងសង្សារខ្ញុំ" បានបង្ហោះរូបថតជាគូជាច្រើនសន្លឹកជាមួយគូស្នេហ៍នៅឯប្រទេសចិន ក្នុងដំណើរកំសាន្តដើមឆ្នាំថ្មីដោយភ្ជាប់មកជាមួយនិងចំណងជើងថា "អាកាសធាតុត្រជាក់តែ... បេះដូងមិនត្រជាក់" ដែលជាសារដ៏ខ្លីប៉ុន្តែបង្កប់អត្ថន័យយ៉ាងផ្អែមល្អែមចំពោះគូស្នេហ៍ ៕
ដោយ ៖ គន្ធា