ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ប្រិយមិត្ត និងមហាជនជាច្រើនបានទទួលដឹងរួចមកហើយថា កំពូលតារាចម្រៀងស្រីជួរមុខ ក្នុងផលិតកម្មរស្មី ហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយ លោក អ៊ឹ សុខលី ប្អូនប្រុសបង្កើតថៅកែផលិតកម្មរស្មី ហង្សមាស បានដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍ហើយនៅកាលពីម្សិលមិញនេះ ។
ក្នុងកម្មវិធីមង្គលការយប់មិញនេះ ត្រូវបានហាជនជាច្រើន ជាពិសេស មិត្តៗយុវវ័យ ដែលជានិយមគាំទ្រចំពោះកំពូលតារាចម្រៀងសម្លេងផ្អែមរូបនេះ បានសម្តែងនូវអារម្មណ៍ រីករាយ រំភើប និងត្រេកអរជាខ្លាំង ជាមួយនឹងពាក្យជូនពរជាច្រើន ទៅកាន់អ្នកទាំង ២រូប ដែលជាគូស្វាមីភរិយាថ្មីថ្មោង អោយទទួលបាននូវសុភមង្គលដ៏ពិតប្រាកដ និងជោគជ័យនៅរាល់ភារកិច្ចផងដែរ។
ដោយឡែកអ្វីដែលធ្វើឲ្យមហាជន កាន់តែមានការភ្ញាក់ផ្អើលជាមួយទិដ្ឋភាព កាលពីម្សិលមិញនេះ ដោយគេសង្កេតឃើញថា គ្រាន់តែគ្រឿងអលង្ការតុបតែងលើខ្លួនកូនក្រមុំក្នុងកម្មវិធីមង្គលការរបស់កញ្ញាមានតម្លៃរាប់មឺុនដុល្លារ ធ្វើឲ្យសម្រស់កញ្ញាមានការលេចធ្លោជាខ្លាំង ៕
ដោយ ៖ ចម្រើន