CamNews

តារា 

សុគន្ធ កញ្ញា ទម្លាយកន្លែងលាក់ខ្លួនដ៏ស្ងប់ស្ងាត់

សៀមរាប ៖ ក្រោយពីថតរូប Pre-wedding មិនបានប៉ុន្មានថ្ងៃផង តារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា បានទម្លាយរូបថតជាច្រើនសន្លឹករបស់ខ្លួនជាមួយនិងទេសភាពដ៏ស្រស់ស្អាត ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងដ៏ផ្អែមល្អែមជាមួយគូដណ្តឹងផងដែរ ។ 

យោងតាមការបង្ហោះរបស់គណនីអុិនស្រ្តាក្រាមម្ចាស់បទ "ស្រលាញ់គឺលះបង់" រូបនេះបានលើកឡើងថា "នេះជាកន្លែងលាក់ខ្លួនមួយដ៏អស្ចារ្យ ពេលមកដល់មានអារម្មណ៍ថាស្ងប់ស្ងាត់ស្រស់ថ្លាជាមួយធម្មជាតិបៃតងវាលស្រែដើមត្នោត ផ្ទះខ្មែរដ៏ស្រស់ស្អាត ជាពិសេសនៅលើទឹកដីអច្ឆរិយ នៃខេត្ត សៀមរាប..! ពេលបានមកដល់ហើយពិតជាមិនចង់ឃ្លាត អរគុណចំពោះការទទួលយ៉ាងកក់ក្តៅពី ភូមិបៃតង @phumbaitang #aoksokunkanha #2019Thanks my personal photographer @oeng_sokly" ។ គួរបញ្ចាក់ឲ្យដឹងថា កញ្ញា ឱក សុគន្ធកញ្ញា និងគូដណ្តឹងកាន់តែផ្អែមល្អែម ក្រោយលេចធ្លាយថា នឹងដឹកដៃគ្នាចូលរោងការ នាពេលឆាប់ៗនេះ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕









ដោយ ៖ គន្ធា


Tags: Sokun kanha Chhorn sovannareach