កំសាន្ត ៖ លោកអ្នកបានដឹងរួចមកហើយពីដំណឹងអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាសត្រូវបានប្រកាសថ្ងៃច្បាស់លាស់ហើយនោះ ធ្វើឲ្យអ្នកគាំទ្រពិតជាចង់ឃើញកញ្ញាគ្រងឈុតកូនក្រមំុឆាប់ៗ នឹងទន្ទឹងរង់ចាំថ្ងៃនោះមកឲ្យបានឆាប់បំផុត ។
ក្រោយការពីចែកធៀប និងប្រកាសថ្ងៃកំណត់ហើយ រូបថតPre-Wedding របស់កំពូលតារាចម្រៀងល្បីរូបនេះក៏ត្រូវបានបង្ហោះបង្អួតទិដ្ឋភាព ដ៏អស្ចារ្យ ស្រស់ស្អាត គូស្នេហ៍ថ្មីមួយគូរពិតជាទទួលបានការកោតសរសើរមិនដាច់ពីមាត់អំពីរូបភាពនីមួយៗមើលទៅស្រស់ស្អាតប្លែក ពិសេសរំលេចនៅឈុតបែបប្រពៃណីខ្មែរស្រស់ស្អាត និងថ្លៃថ្នូរ នៅលើទឹកដីអង្គរដ៏រុងរឿងរបស់ខ្មែរយើងលាយជាមួយឈុតបែបសម័យមើលទៅលេចធ្លោមិនចាញ់បរទេសឡើយ ។ តោះ…….មកមើលរូបភាពកញ្ញាជាមួយអនាគតស្វាមីរបស់កញ្ញា ឱក សុគន្ធកញ្ញា ៕
ដោយ ៖ សារ៉ាត់