CamNews

តារា 

អីយ៉ា! ស្ងាត់ៗស្រីស្អាត ម៉ាក សែនសូនីតា ដឹកដៃមនុស្សសំខាន់ទៅដើរលេងឆ្លងប្រទេស!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រជាច្រើនជាពិសេសមិត្តៗយុវវ័យតែម្តង ដែលស្រលាញ់និងចូលចិត្តការសម្តែងដ៍គួរឲ្យគួរស្រលាញ់ និងទេពកោសល្យនៃការសម្តែងរបស់នាង ។​

អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែលយកចង់លើកយកមកនិយាយរបស់ តួឯកស្រីក្នុងរឿង "ម្ទេសហិលប៉ះអំបិលប្រៃ" កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានមហាជនដឹងថា នាងបានដឹកដៃមនុស្សសំខាន់របស់នាងទៅដើរលេងនៅឯប្រទេសចិន កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរូបថតដែលបង្ហោះ បូករួមជាមួយចំណងជើងដែលតារាស្រីរូបនេះបានភ្ជាប់មកជាមួយ នៅពេលដែលនាងបានបង្ហោះនៅលើគណនី instagram របស់នាងបានឲ្យដឹងថា រូបនាងផ្ទាល់ និងមនុស្សសំខាន់របស់នាងគឺម្តាយ និងបងប្អូនបានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីលំហែកាយបំបាត់អារម្មណ៍តានតឹងខ្លះ បន្ទាប់ពីមមាញឹកយ៉ាងខ្លាំងស្ទើរដកឃ្លាមិនចង់រួចពីវិស័យសិល្បៈ ៕
















ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mak sensonita Kong chan sreymom Pich sophea Kong vongvaty