CamNews

តារា 

មិននឹកស្មានថា មិត្តប្រុសរបស់នាង Bella ranee មានអាយុច្រើនដល់ថ្នាក់នឹងសោះ ប៉ុន្តែសង្ហាអីក៏សង្ហាម្ល៉េះ!

ព័ត៌មានកំសាន្ត ៖ ដោយសារតែវ័យច្រើនហើយទើបតារាសម្តែងថៃ​រូបសង្ហា លោក weir sukollawat និងស្រីស្អាត នាង Bella ranee សម្រេចចិត្តចង់រៀបការឲ្យបានឆាប់ៗ ដោយមិនចង់ទុកពេលយូរតទៅមុខទៀត ។ 

ដោយយោងតាមប្រភពពីវីគីបានឲ្យដឹងថា លោក weir sukollawat បច្ចុប្បន្ននេះមានអាយុ ៣១ ឆ្នាំទៅហើយ ប៉ុន្តែគ្មានក្រុមអ្នកគាំទ្រណាម្នាក់ជឿជាក់ឡើយថា រូបមានអាយុច្រើនដល់ថ្នាក់នេះ ព្រោះឃើញថា រូបរាងនិងមុខមាត់គឺនៅស្រស់សង្ហាដដែល ។ ទោះជាយ៉ាងណាក៏ដោយចុះ វាគឺជារឿងពិតដែលមិនអាចប្រកែកបានថា តារាថៃរូបនេះគឺមានអាយុច្រើនពិតមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា កុំថាឡើយមិត្តប្រុសរបស់នាង Bella ranee មានអាយុច្រើន សូម្បីតែមិត្តស្រីលោក weir sukollawat ក៏មានអាយុមិនតិចប៉ុន្មានដែរ គឺថាអាយុតិចជាងលោក weir sukollawat ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ ៕










ដោយ ៖ គន្ធា


ប្រភព ៖ វីគីភីឌៀ


Tags: Bella ranee weir sukollawat