CamNews

កីឡាអន្តរជាតិ 

"ខ្ញុំពិតជាកោតសរសើរនឹងជំនាញរបស់ Floyd លើសង្វៀនប្រកួតកន្លងមក ហើយសង្ឃឹមថាគាត់នឹងប្រកួតម្ដងទៀត"

ព័ត៌មានកីឡា៖ កីឡាករប្រដាល់គីឡូធ្ងន់ ជនជាតិ អ៊ុយក្រែន ឈ្មោះ Wladimir Klitschko បានថ្លែងពីការ​កោតសរសើរ ដល់ក្បាច់របស់ Floyd ប្រើប្រាស់លើសង្វៀនរាល់ពេលកន្លងមក ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងសង្ឃឹមថា គាត់នឹងចាកចេញពីនិវត្ដភាព។ 

Wladimir Klitschko បាននិយាយប្រាប់អ្នកសារព័ត៌មានថា» ខ្ញុំពិតជាជឿជាក់ថា Floyd នឹងចូលខ្លួនក្នុងអាជីពជាអ្នកកីឡាវិញនៅថ្ងៃណាមួយ បើមិនចឹងទេ​ គាត់ក៏ធ្លាប់បានប្រកាស់រួចម្ដងហើយ។ អ្នកត្រូវតែ​ផ្ដល់​ឲ្យនៅការគាំទ្រដល់គាត់។ ខ្ញុំមិនមែនជា អ្នកគាំទ្រគាត់នោះទេ ប៉ុន្ដែក្នុងអាជីពជាកីឡាករដូចគ្នា សម្រាប់ការបោះបង់ចោលអាជីពមួយនេះ គឺគាត់មិនដែលធ្វើខ្លួនជាមនុស្សម្នាក់ក្រអឺតក្រទមនោះទេ។​ គាត់ពិតជា​កំពូលកីឡាករអាជីពមែន ហើយធ្វើបានល្អបំផុតក្នុងមុខតំណែងរបស់គាត់។ គាត់គឺជាមនុស្សម្នាក់ដែល​មានវិន័យ កីឡាករជាច្រើនដែលឆ្លាត និងខ្លាំងប៉ុន្ដែមិនអាចប្រៀបធៀបជាមួយ បុរសជោគ​ជ័យ​ម្នាក់នេះឡើយ ។ ខ្ញុំមិនដូចជាអ្នកគាំទ្រគាត់នៅខាងក្រៅដ៏ទៃទេ ។ ខ្ញុំត្រូវតែសរសើរគាត់ ដែល​គាត់ពិតជាកីឡាករ​មានវិន័យល្អរាល់ការប្រកួត លើសង្វៀន ។ ខ្ញុំមានប្រវត្ដិប្រកួតចាញ់តែ ៣ដង​គត់ ក្នុងការប្រកួតរបស់ខ្ញុំទាំង​អស់ ៦៨ ប្រកួត ប៉ុន្ដែរហូតមកទល់ពេលនេះ ខ្ញុំនៅតែមិនអាចធ្វើដូចគាត់បានឡើយ»។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ badlefthook


Tags: Spor News Boxing Pacquiao Floyd Mayweather