ថៃ ៖ ថ្មីៗនេះ លោក Weir Sukollawat បានបង្ហោះរូបថតជាមួយនិងចំណងជើងថា "នោះគឺ....ហាហាហាហា" ។ ជាមួយគ្នានេះផងដែរ អ្នកនិយមលេងអិនធឺណិតគិតថា តារាប្រុសរូបនេះប្រហែលជាប្រច័ណ្ឌជាមួយនិង Bella Ranee និងលោក Pope Thanawat ក្នុងឈុតផ្អែមល្អែមនៅក្នុងរឿង "បុព្វេសន្និវាស" ហើយមើលទៅនោះ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ឥលូវនេះយើងមកស្តាប់ចម្លើយរបស់នាង Bella Ranee តបទៅមិត្តប្រុស វិញម្តង ៖
ជាការពិតមែនទេ? ខ្ញុំមិនបានឃើញនោះទេ ព្រោះបង Weir មិនបានបញ្ចេញមតិយោបល់ច្រើននោះទេ ជាមួយនិងរឿងនេះព្រោះគាត់មិនបានទស្សនារឿងដ្រាម៉ានេះទេ ។
បង Weir គាត់រវល់ធ្វើការ ប៉ុន្តែគាត់នៅតែឆ្លៀតអបអរសាទរមកកាន់ខ្ញុំ ។ ហើយនៅពេលដែលខ្ញុំសម្តែងឈុតផ្អែមល្អែមនោះ ខ្ញុំក៏មិនបានប្រាប់ បង Weir ដែរ ព្រោះនេះគឺជាការងារ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews