ថៃ ៖ រាល់ឆ្នាំមិនថាខួបកំណើតស្វាមី ឬភរិយានោះទេ នាង Chompoo araya និងលោក Nott Witsarut Rungsisingpipat តែងតែនាំគ្នាទៅទទួលទានអាហារពេលល្ងាចនៅខាងក្រៅ ដើម្បីបង្កើតភាពស្និតស្នាលក្នុងនាមជាគូស្វាមីភរិយា ។
ប៉ុន្តែជាក់ស្តែងនៅក្នុងខួបកំនើត លោក Nott Witsarut ឆ្នាំនេះ ប្តីប្រពន្ធមួយគូនេះបែរជាមិនបានចេញទៅក្រៅនោះទេ ពោលគឺនៅផ្ទះមើលកូនទាំងពីរតែម្តង ។
ទោះបីជាខួបកំណើតមិនបានចេញទៅទទួលទានអាហារខាងក្រៅដូចកាលពីមុនពិតមែន ប៉ុន្តែជីវីតប្តីប្រពន្ធរបស់ Chompoo និង Nott ហាក់កាន់តែផ្អែមល្អែម ក្រោយមានកូនប្រុសទាំងពីរបានចូលក្នុងជីវីត ដើម្បីបំពេញជីវីតអាពាហ៍ពិពាហ៍របស់ពួកគេ ឲ្យកាន់តែមានន័យជាងមុនទៅទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar