ថៃ ៖ ប៉ុន្មានថ្ងៃមុននេះ ទាំងក្នុងវេបសាយ និងគណនីអុិនស្រ្តាក្រាម ព្រមទាំងបណ្តាញសង្គមហ្វេសប៊ុកផងដែរ បានធ្វើឲ្យតារាសម្តែងថៃ នាង Kwang Sumpaka រងការរិះគន់យ៉ាងខ្លាំង រឿងដែលត្រូវចោតប្រកាន់ថា ជាជនទី ៣ ធ្វើឲ្យនាង Aff taksaorn និងស្វាមីគឺ លោក Songkran Taechanarong ត្រូវបានបែកបាក់គ្នា ។
អ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀត គឺត្រូវអ្នកមានគុណជាទីស្រលាញ់ទាំងពីរ មើលងាយដល់នាង Kwang Sumpaka ថែមទៀត ដោយសាររឿងនឹង ។ ទោះបីជាយ៉ាងណាក៏ដោយ នាង Kwang Sumpaka កំពុងតែស្វែងរកប្រភពដើមដែលព្យាយាមបំផុសបំផលរឿងនេះ ហើយបានធ្វើឲ្យប៉ះពាល់ដល់កត្តិយសនាងជាខ្លាំងផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook