ព័ត៌មានកំសាន្ត ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀង លោក លោក ងួន ចាន់ដេវីត បានទៅរំលឹកអនុស្សាវីរយ៍ នៅឯអនុវិទ្យាល័យចម្ការសំរោង ព្រមទាំងបង្ហើបប្រាប់ចរិកហ្ស៊ុីន កាលពីនៅរៀន ថាលោកជាកំពូលសិស្សថែមទៀតផង ។
យោងតាមការបង្ហោះរបស់តារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស បានឲ្យដឹងថា លោក ងួន ចាន់ដេវីត បានបង្ហោះរូបថតនៅក្នុងសាលាជាច្រើនសន្លឹក ហើយម្ចាស់បទ "ប្រុសម្នាក់នេះចេះឈឺចាប់ហើយ" បានភ្ជាប់មកជាមួយនិងចំណងជើងថា "ទីនេះហើយដែលជាកន្លែងដែលខ្ញុំធ្លាប់បានផ្ញើរប្រាណ ហើយទីនេះក៏បានបង្កប់នៅអត្ថន័យនឹងអនុស្សាវរីយ៍ជាច្រើនប្រៃល្វីងជូរចត់មិនអាចបំភ្លេចបាន សាលាដ៏កំសត់នេះមិនបានផ្លាស់ប្តូរនោះទេ ( អនុវិទ្យាល័យចម្ការសំរោង ) ( វត្តរំដួល ) តែពេលនេះខ្ញុំបានផ្លាស់ប្តូរច្រើនហើយ តែបើទោះជាយ៉ាងណាក៏ខ្ញុំមិនដែលបំភ្លេចអ្នក នឹង នៅតែនឹកនឹងចងចាំក្នុងចិត្តជានិច្ច ខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នានឹងនៅចងចាំខ្ញុំនឹងអនុស្សាវរីយ៍ជាច្រើនរបស់យើង សូមផ្ញើរសេចក្តីនឹករលឹកដល់លោកគ្រូអ្នកគ្រូសង្សារចាស់ មិត្តភក្កិស្និតស្នាល មិនស្និតស្នាលទាំងអស់គ្នាផងដែរ សូមអរគុណ
ដោយក្តីគោរពពីខ្ញុំបាទ កំពូលសិស្សកំហូច ងួន ចាន់ ដេវីត" ។
ដោយយោងតាមការរៀបរាប់របស់ លោក ងួន ចាន់ដេវីត បានឲ្យដឹងថា កាលនៅរៀន តារាចម្រៀងរូបនេះគឺជាកំពូលសិស្សកំហូចតែម្តង ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB