CamNews

តារា 

ជាមិត្តភក្តិនឹងគេដែរ បែរជានាង Margie មានវាសនាខុសពីនាង Kimberly និង Yaya ទៅវិញ!

ព័ត៌មានកំសាន្ត ៖ តារាស្រីជាងជើងស្អាតនិងស្រលូនគឺនាង Margie ដែលក្រុមអ្នកគាំទ្រទាំងក្នុងក្រៅប្រទេសសុទ្ធតែបានស្គាល់ថា រូបនាងគឺមានជិតដិតពីរនាក់ ដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងប្រទេសថៃ គឺនាង Kimberly និងមិត្តស្រីសំណព្វចិត្តរបស់លោក Nadech គឺនាង Yaya ។

ក្នុងចំណោមតារាថៃទាំងបីដួងនេះត្រូវបានអ្នកគាំទ្ររបស់ពួកគេដឹងថា សុទ្ធតែមានមិត្តប្រុសរៀងៗខ្លួនអស់ហើយ ម្យ៉ាងវិញទៀតតារាថៃទាំង ៣ ដួងចូលចិត្តទាក់ទងមិត្តប្រុសតាមបែបសាធារណៈ ពោលគឺមិនចូលចិត្តរឿងលាក់លៀមអ្វីនោះទេ ។ ហើយអ្វីដែលជាចំណុចសំខាន់នៅក្នុងអត្ថបទនេះគឺតារាស្រីនាង Margie គឺមានវាសនាខុសពីមិត្តជិតដិតរបស់នាងទាំងពីរដួង ដោយសារតែនាង គឺនាង Kimberly និងនាង Yaya គឺមានសង្សារគឺជាតារាសម្តែងដូចគ្នា ប៉ុន្តែនាង Margie វិញគឺមិនដូចជាពួកគេទេ ព្រោះមិត្តប្រុសរបស់នាងគឺជាប្រុសម្នាក់ដែលកើតនៅក្នុងត្រកូលអភិជន ដែលមានទ្រព្យសម្បត្តិមហាសាលឯណោះ ។ ប៉ុន្តែនិយាយធៀបជាមួយនិងចំណុចដូចគ្នារបស់តារាថៃទាំងបីដួងនេះវិញគឺ ពួកគេត្រូវបានមិត្តប្រុសស្រលាញ់និងយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបំពេញរាល់តម្រូវការរបស់ពួកគេថែមទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា អ្នកគាំទ្រស្ទើរតែមួយរយភាគរយទៅហើយដែលពេញចិត្តឲ្យតារាថៃទាំង ៣ ដួងឆាប់រៀបការ ដោយសារតែពួកគេពូកែក្នុងការរើសដៃគូជីវិត ហើយពិតជាសាកសមជាមួយគ្នាខ្លាំងណាស់ ៕

 

- ចុចអាន ៖ មិនគួរឲ្យជឿ! ថា Mark prin ហ៊ានធ្វើដល់ថ្នាក់នឹង ក្នុងថ្ងៃខួបកំណើតរបស់នាង Kimberly !

ចុចអាន ៖ ពោះធំដល់ថ្នាក់នេះទៅហើយ នាង Pat napapa នៅតែ...

១. នាង Margie និងមិត្តប្រុសត្រកូលអភិជន



២. នាង Yaya និងសង្សារតារាសម្តែងដូចគ្នា គឺ លោក Nadech



៣. នាង Kimberly និងសំណព្វចិត្តតារាសម្តែងដូចគ្នា គឺ លោក Mark prin




ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Margie Yaya Kimberly