CamNews

តារា 

ពោះធំដល់ថ្នាក់នេះទៅហើយ នាង Pat napapa នៅតែ...

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានផ្ទៃពោះមុនរៀបការ ជាង ៤ ខែទៅហើយ រៀបសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ។ បើរាប់មកទល់ថ្ងៃនេះ តារាសម្តែងថៃនាង Pat napapa ស្ទើរតែជិតថ្ងៃឆ្លងទន្លេ (បង្កើតកូន) ទៅហើយ ប៉ុន្តែរូបនាងហាក់បីដូចជាគ្មានការភ័យព្រួញអ្វីទាល់តែសោះ ខណៈពេលដែលវាគឺជាលើកទី១ សម្រាប់រូបនាងផ្ទាល់ ។ 

ដោយយោងតាមការបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង Pat napapa តារាស្រីរូបនេះមិនត្រឹមតែគ្មានអារម្មណ៍ភ័យព្រួញក្នុងបង្កើតកូនទេ រូបនាងថែមទាំងតុបតែងខ្លួន និងជ្រើសរើសយកសម្រាប់បែបថ្មីៗជាច្រើនដើម្បីថែទាំខ្លួនឲ្យបានស្អាតបាតថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាថៃមួយដួងនេះធ្លាប់បានប្រកាសជាសាធារណៈថា ប្រសិនបើមិត្តប្រុសរបស់នាងមិនអាចធ្វើឲ្យនាងមានកូនទេ នោះនាងមិនរៀបការឡើយ ព្រោះឪពុករបស់នាងធ្លាប់បានប្រាប់ថា គាត់ចង់មានចៅដើម្បីឲ្យហៅលោកតានឹងគេ ប៉ុន្តែជាអកុសលស្រាប់តែតារាថៃរូបនេះមានផ្ទៃពោះហើយ ឪពុករបស់នាងក៏បានទទួលមរណៈភាព ដោយសារតែជម្ងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅ ។ ពិតជារឿងដ៏គួរឲ្យកសង្វែងខ្លាំងណាស់ ៕

-ចុចអាន ៖ រឿងរ៉ាវដ៏ល្វីតជូរចត់ ៥ យ៉ាង របស់នាង Pat Napapa ដែលអ្នកមិនធ្លាប់ដឹង

-ចុចអាន ៖ បានឃើញរូបកូនប្រុសរបស់នាង Pat napapa ឆ្លុះអេកូ បានញាក់សាច់!










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa