(ម៉ូណាកូ)៖ ការចាប់ឆ្នោតបែងចែកពូលក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៦-២០១៧ ត្រូវបានបញ្ចប់ហើយកាលពីយប់មិញនេះ ក្នុងទីក្រុង Monaco ប្រទេសបារាំង វគ្គ៣២ក្រុម ដោយមានក្រុម ខ្លាំងៗនៅបែកគ្នាទាំងអស់។
យោងតាមសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា ការប្រកួតជើងទី១ វគ្គសន្សំពិន្ទុក្នុងពូល នឹងចាប់ផ្តើមនៅថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ជាមួយនឹងការបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលនឹងបញ្ចប់នៅថ្ងៃទី០៦-០៧ ខែធ្នូ ខាងមុខ មុននឹងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង Cardiff នៃប្រទេសវ៉េល។
ទាំង ៤ក្រុមរបស់ចក្រភពអង់គ្លេស សុទ្ធតែនៅពូលបែកគ្នាទាំងអស់ ដោយ Arsenal ស្ថិតក្នុងពូល A គ្រាដែល Manchester City ស្ថិតក្នុងពូល C ជាមួយនឹងសត្រូវចាស់ FC Barcelona និង Tottenham Hotspur ស្ថិតក្នុងពូល E និងក្រុមជើងឯក Premier League រដូវកាលមុន Leicester City ស្ថិតក្នុងពូល។
Real Madrid ជាក្រុមការពារតំណែងជើងឯកនៃរដូវកាលមុន ហើយក៏ជាក្រុមដែលឈ្នះពាន Champions League នេះបាន ១១ដងច្រើនជាងគេផងដែរ ដោយមាន Atletico Madrid របស់អេស្ប៉ាញដូចគ្នា ជាជើងឯករងរដូវកាលមុន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង