(ប៉ារីស)៖ ក្រោយពីសម្រាករយៈពេលជិត៣ខែមកនេះ ក្របខណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League នឹងចាប់ផ្តើមឡើងវិញនៅ ដើមសប្តាហ៍ក្រោយនេះ ដោយមានក្រុមជើងឯកបារាំង Paris Saint Germain ស្វាគមន៍ក្រុមភ្ញៀវតោខៀវ Chelsea សម្រាប់ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ។
PSG ជាក្រុមលេខ២ចេញពីពូល A បន្ទាប់ពីក្រុមស្តេចស Real Madrid របស់អេស្ប៉ាញ ឈរនៅលេខ១នោះ គ្រាដែលក្រុមជើងឯកអង់គ្លេស Chelsea ជាក្រុមលេខ១ ចេញពីពូល G ក្នុងវគ្គ៣២ក្រុម ហើយក៏ជាការជួបគ្នាលើក ទី៣ជាប់ៗគ្នាផងដែរនៃ Champions League ដែលនឹង ចាប់ផ្តើមនាម៉ោង២៖៤៥នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ដូចសព្វដងរាត្រីថ្ងៃអង្គារ ទី១៧ ឈានចូលថ្ងៃពុធ ទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ ។
ក្នុងរាត្រីនោះដដែលម្ចាស់ផ្ទះ Benfica របស់ព័រទុយហ្គាល់ ក៏ទទួលស្វាគមន៍ក្រុមភ្ញៀវមកពីរុស្ស៊ី Zenit St. Petersburg ផងដែរ ៕
រូបភាពកាលជួបគ្នានាពេលកន្លងមក
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី