CamNews

តារា 

ការពិតទៅនាង Yaya គឺជាមនុស្សចឹងសោះ!

ព័ត៌មានកំសាន្ត ៖ ការពិតទៅនាង Yaya គឺជាមនុស្សដែលមិនត្រឹមតែរៀនពូកែទេ នាងគឺជាតារាល្បីដែលចូលចិត្តធ្វើបុណ្យហើយថែមទាំងមានមានសម្រស់ស្អាត និងទឹកចិត្តស្មោះសរថែមទៀតផង ។ 

តារាសម្តែងស្រីនេះអាចនិយាយបានដល់ទៅ ៦ ភាសារួមទាំង ភាសាថៃ ហើយភាសាដែលនាងអាចនិយាយបានល្អជាងគេបន្ទាប់ពីភាសាថៃគឺភាសាអង់គ្លេស ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ មានរឿង ៥ យ៉ាង ដែលអ្នកគាំទ្រមួយចំនួនធំ មិនធ្លាប់បានដឹងពីតារាសម្តែងស្រីរូបស្រស់ប្រចាំប្រទេសថៃរូបនេះ ។ ដូច្នេះសូមទៅស្វែងយល់រឿងទាំងអស់នេះនៅខាងក្រោមជាមួយ Camnews​ ទាំងអស់គ្នា ៕


១. តារាសម្តែងស្រីនាង yaya urassaya គឺជាមនុស្សម្នាក់ដែលខ្លាចខ្មោចជាទីបំផុត ជាងអ្នកណាទាំងអស់គ្នា​ ។​


២. នាង yaya urassaya ចូលចិត្តបរិភោគសូកូឡាខ្លាំងណាស់ 


៣. តារាស្រីរូបនេះមានឈ្មោះក្រៅថា yaya ព្រោះប៉ាៗបណ្តូលចិត្តរបស់នាងពិបាកហៅឈ្មោះពិតរបស់នាង urassaya 


៤. នាង yaya ជិតស្និទ្ធជាមួយបងស្រីច្បងរបស់នាងជាងគេ គឺនាង Catreeya


៥. នាង yaya ក្លាយជាតារាម៉ូដែលមុនពេលដែលនាងក្លាយជាតារាសម្តែង 



ដោយ ៖ គន្ធា


ប្រភព​ ៖ IG


Tags: Yaya