CamNews

តារា 

ទោះរវល់យ៉ាងណា អ្នកម្តាយសម័យថ្មីនាង Chompoo araya នៅតែធ្វើរឿងនេះចំពោះកូន

កំសាន្ត ៖ អ្នកម្តាយសម័យថ្មី ព្រមទាំងជាតារាល្បីលំដាប់ប្រទេស គឺនាង Chompoo araya បានធ្វើឲ្យអ្នកគាំទ្រស្ងប់ស្ងែងជាមួយនឹងការចិញ្ចឹមបីបាច់កូនភ្លោះទាំងពីររបស់នាង ដោយផ្ទាល់ដៃ បើទោះបីជាតារាថៃរូបនេះ មិនសូវជាមានពេលទំនេរក៏ដោយចុះ ។ 

យោងតាមការចុះផ្សាយតាមរយៈប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ធ្លាប់បានថ្លែងប្រាប់អ្នកកាសែតថា អ្នកនឹងចិញ្ចឹមកូនទាំងពីរដោយផ្ទាល់ដៃ ហើយសុខចិត្តផ្អាកការងារក្នុងវិស័យសិល្បៈវិញ ។ 

គួរបញ្ជាក់ឲ្យដឹងថា ភរិយារបស់លោក Nott Witsarut Rungsisingpipat ហើយក៏ត្រូវជាម្តាយរបស់កូនប្រុសភ្លោះ Thunder និង Storm ពិតជាទទួលបាននូវការកោតសរសើរយ៉ាងធំធេញ ក្នុងនាមជាម្តាយសម័យថ្មីម្នាក់ ព្រមទាំងជាភរិយាមហាសេដ្ឋី ប៉ុន្តែនៅតែដាក់ខ្លួនមើលថែកូន ដោយខ្លួនឯង ពិតជាសាកសមធ្វើជាគំរូដល់អ្នកម្តាយគ្រប់រូបពិតមែន ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat