CamNews

តារា 

TOP 5 តារាភាពយន្តស្រី សិចស៊ីបំផុតនៅ ប្រទេសថៃ

មិនត្រឹមតែត្រូវបានគេចាប់អារម្មណ៍ទៅលើ សមត្ថភាពសម្តែង ដ៏មានទេពកោសល្យប៉ុណ្ណោះទេ
បណ្តាតារាភាពយន្តស្រីរបស់ ប្រទេសថៃ នៅត្រូវបានគេចាប់អារម្មណ៍ឃើញថា មានរូបសម្រស់
ស្រស់ស្អាត និងសិចស៊ី ថែមទៀតផង។

ទន្ទឹមនឹងបណ្តា Top Boy ដ៏ស្អាតសង្ហាៗ និងបណ្តាភេទទីបី ដ៏ស្អាតសិចស៊ី មើលមិនដឹងថាជា
មនុស្សប្រុសកែភេទ ប្រទេសថៃ ក៏ជាកន្លែងមួយ ដែលសម្បូរទៅដោយ បណ្តានារីមានរូបសម្ផស្ស
ស្រស់ស្អាត សិចស៊ីអស្ចារ្យផងដែរ។

ខាងក្រោមនេះ គឺជាកំពូល តារាភាពយន្តស្រីទាំង៥ ដែលស្រស់ស្អាតសិចស៊ីបំផុត នៅក្នុងវិស័យ
ភាពយន្តថៃ៖ 

Pachrapa Chaichua (1978)

Pachrapa Chaichua hay Aum គឺជាតារាភាពយន្តចាស់វស្សាម្នាក់ ដែលធ្លាប់រកបានប្រាក់
ចំណូលយ៉ាងខ្ពស់ ក្នុងរយះពេលបីឆ្នាំជាប់គ្នា គឺចាប់តាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦។ បើ
ទោះជាឆ្នាំនេះ នាងមានអាយុ ៣៥ឆ្នាំ ហើយក៏ដោយ ប៉ុន្តែសម្ផស្សរបស់នាងនៅតែមិនចាស់
នៅតែមានភាពស្រស់ស្អាត សិចស៊ី ដែលធ្វើឲ្យនាង នៅតែជាប់ជាកំពូលតារាភាពយន្តស្រី
មានរូបសម្រស់ ស្រស់ស្អាតសិចស៊ី នៅក្នុងប្រទេសថៃ ដដែល។

Chalida Vijitvongthong (8/8/1993)

ត្រូវបានទស្សនិកជនចូលចិត្តថាឈ្មោះនាងថា Mint, Chalida Vijitvongthong គឺជាតារាភាពយន្តស្រី
ម្នាក់ ក្នុងចំណោមតារាស្រីមួយចំនួនទៀត ដែលមានរូបសម្រស់ ស្អាតសិចស៊ីបំផុត នៅក្នុងប្រទេស
ថៃ នៅក្នុងវ័យ ទើបតែ ២០ ឆ្នាំនេះ។

Kimberley Anne Woltemas (22/1/1992)

ត្រូវបានគេស្គាល់ច្រើនតាមរយះ nickname Kim ឬក៏ Kimmy, Kimberley Anne Woltemas ក៏ជា
តារាភាពយន្តស្រីមានរូបសម្រស់ ស្រស់ស្អាតសិចស៊ីបំផុត នៅក្នុង Showbiz ថៃផងដែរ។ មាន
កំពស់ដល់ទៅ 1m71 រួមជាមួយផ្ទៃមុខដ៏មានមន្តស្នេហ៍ ស្រីស្អាតម្នាក់នេះ កំពុងតែមានភាពលេច
ធ្លោជាងគេនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ CH3 ប្រទេសថៃ។

Khemanit Jamikorn (27/5/1988)

ដូចទៅនឹង nickname Pancake, Khemanit Jamikorn មានរូបសម្ផស្ស ស្អាតសិចស៊ី អាចធ្វើឲ្យ
បុរសៗ មើលរហូតដល់ភ្លឹកបាន។ មានភាពល្បីឈ្មោះ ពីការប្រលងកំពូលតារាបង្ហាញម៉ូដ ថៃ នាង
Khemanit Jamikorn ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងវិស័យភាពយន្ត នៅប្រទេសថៃ
ក្នុងពេលបច្ចុប្បន្ន នេះផងដែរ។

Usamanee Vaithayanon (3/3/1988)

បោះជំហានចូលក្នុងវិស័យថតភាពយន្តតាំងពីអាយុ ៥ឆ្នាំ, បច្ចុប្បន្ន Usamanee Vaithayanon ក៏មាន
មុខនៅក្នុងតារាងកំពូលតារាភាពយន្តសិចស៊ី របស់ថៃផងដែរ។ ស្រីស្អាតម្នាក់ត្រូវបានទស្សនិកជន
ចូលចិត្តហៅឈ្មោះ Nickname ថា Kwan៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ soha


Tags: 5 sexiest actress pretty girls Thailand girls entertainment thai stars