ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ០៤ ខែមីនានេះស្វាមីរបស់តារាសម្តែងថៃ នាង Pat Napapa ត្រូវបានគេរកឃើញថា ជំពាក់លុយគេដល់ទៅ ១០០ លានឯណោះ ហើយក៏ត្រូវបានមហាជនសង្ស័យថា រូបលោកត្រូវបានគេដោះលែងដោយសារតែលូកលុយទៅឲ្យសម្ថតកិច្ចផងដែរ ។
ដោយយោងតាមការបកស្រាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា មូលហេតុដែលគេទម្លាយថា ស្វាមីរបស់នាងជំពាក់លុយដល់ទៅ ១០០លាន នោះគឺដោយសារតែ លុយដែលបានខ្ចីនោះគឺ យកទៅលូកខណៈពេលដែលស្វាមីរបស់នាងត្រូវបានចាប់ខ្លួន ពាក់ព័ន្ធជាមួយនិងរឿងគ្រឿងញៀន ហើយស្របពេលនោះផងដែរ នាង Pat napapa កំពុងតែនឹងជិតសម្រាលកូនថែមទៀតផង ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលនៅមិនទាន់ហ៊ានបញ្ជាក់យ៉ាងច្បាស់នៅឡើយទេថា ម្ចាស់បំណុលរបស់ស្វាមីនាង Pat napapa គឺជានរណានៅឡើយទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook