ភ្នំពេញៈ ជារៀងរាល់ឆ្នាំ ពិធីខួបកំណើត របស់តារាសម្តែង និងជាពិធីករ រូបស្រស់សង្ហា លោក
ជា វណ្ណារិទ្ធ មិនធ្លាប់ប្រារព្ធខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយធំ ឬក៏ធ្វើឲ្យទស្សនិកជន មានការ
ភ្ញាក់ផ្អើលនោះទេ ។ មិនខុសពីឆ្នាំមុខៗ នៅក្នុងឆ្នាំនេះ តារាប្រុសរូបនេះ បានសម្ញែងរូបថត ក្នុង
ថ្ងៃខួបកំណើត បែបផ្អែមល្ហែម ជាមួយភរិយាជាទី ស្រលាញ់ស្ងាត់ៗ ។
តារាប្រុសមាឌមាំរូបសង្ហា លោក ជា វណ្ណារិទ្ធ បានបង្ហាញរូបថតផ្អែមល្ហែម ជាមួយភរិយាវ័យ ក្មេង
រូបស្រស់សោភា ដោយមានភាពផ្អែមល្ហែម ស្អិតល្មួតជាមួយគ្នា បេះមិនចេញទេ ស្វាមីភរិយាថ្មោងថ្មី
មួយគូនេះ ។ អ្វីដែលធ្វើឲ្យ លោក វណ្ណារិទ្ធ មានការភ្ញាក់ផ្អើលរំជួលចិត្ត ក្នុងថ្ងៃខួបកំណើតស្ទើរតែ
ទប់ទឹកភ្នែកមិនបាន ដោយសារតែការកាដូ ដែលគួរឲ្យ ភ្ញាក់ផ្អើលពីភរិយា ជាទីស្រលាញ់នោះ គឺភរិ
យារបស់លោកបានរៀបចំ ជាឃ្លីបវីដេអូ រយៈពេលជិត៥នាទី ដោយនាងបានបញ្ចូល រូបភាពតាំងពី
ថ្ងៃចាប់ផ្តើមរបស់ លោក ជា វណ្ណារិទ្ធ ចូលប្រឡូកក្នុងវិស័យសិល្បៈ រហូតដល់លោក បានដឹកដៃ នាង
ចូលរោងការ កសាងសុភមង្គល ជាមួយគ្នា។ នាងបានបង្ហាញ ជូនស្វាមីជាទីស្រលាញ់ ក្នុងថ្ងៃខួបកំ-
ណើត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣គម្រប់អាយុ២៧ឆ្នាំ។
លោក ជា វណ្ណារិទ្ធ បានសម្រេចចិត្ត ចូលរោងការ ជាមួយភរិយារូបស្រស់ អ្នកនាង សុភាព ម៉ូល្យ៉ា
កាលពីចុងខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ ហើយរហូតមកដល់ពេលនេះ ពួកគេទាំងពីរនាក់នៅ
តែមិនទាន់មាន គម្រោងច្បាស់លាស់ ក្នុងការយកកូនចៅ ដូចអ្នកសិល្បៈដ៏ទៃទេ ។ ជាមួយគ្នានោះ
ដែរ អ្នកគាំទ្រលោកនៅក្នុង Facebook ក៏បានបង្ហាញ អារម្មណ៍ច្រណែន ខណៈដែលពួកគេទាំងពីរ
បានសម្ញែងស្នេហា ផ្អែមល្ហែមប្រៀបដូចជា ស្ករតាំងម៉ែ ពីសំណាក់ស្វាមី ភរិយាមួយគូនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល