CamNews

តារា 

វត្តមានរបស់នាង Bella និងលោក James jirayu ពិតជាធ្វើឲ្យទស្សនិកជន អន្ទះសារកាន់តែខ្លាំងឡើងៗមែន

តារាថៃ ៖ តារាសម្តែងដែលសាកសមជាមួយគ្នាក្នុងសាច់រឿង នាង Bella ranee និងលោក James jirayu ត្រូវបានប្រជាជន និងអ្នកនិយមលេងអិនធឺណិតដឹងថា ពួកគាត់នឹងកាន់ដៃគ្នាមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ។ 

ដោយសារវត្តមានរបស់តារាល្បីទាំង ២​ ដួងនេះបានធ្វើឲ្យបណ្តាបងប្អូនទាំងអស់នៅក្នុងប្រទេសកម្ពុជា មានការអន្ទះសារ និងចង់ជួបមុខរបស់អ្នកទាំង ២​យ៉ាងខ្លាំងពិតមែន​ ហើយអ្វីដែលពិសេសជាងនេះទៅទៀត ភាគច្រើននៃ Fans ស្ទើរតែមិនអាចរង់ចាំ និងមានចិត្តអន្ទះសារចង់ថតរូប Selfie ជាមួយតារាល្បីឈ្មោះទាំង ២ ប្រចាំប្រទេសថៃនេះយ៉ាងពិតប្រាកដមែន ។​

ប៉ុន្តែមិនថ្វីទេ តារាល្បីៗទាំង ២ នេះនឹងមកកាន់ប្រទេសកម្ពុជានៅក្នុងថ្ងៃទី ០៩ ខែតុលា​នេះ ជាមិនខានឡើយ ដូច្នេះហើយសូមក្រុមអ្នកគាំទ្រទាំងអស់កុំមានចិត្តអន្ទះសារពេកអី រង់ចាំដល់ថ្ងៃនោះ នឹងបានថត Selfie ដ៍គួរឲ្យស្រលាញ់ជាមួយពួកគាត់មិនខានឡើយ ៕














ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Bella James jirayu