CamNews

ព័ត៌មានអន្តរជាតិ 

រុស្ស៊ី បើកការស៊ើបអង្កេត លើករណី យន្តហោះធ្លាក់ នៅម៉ូស្គូ

ម៉ូស្គូ៖ ទូរទស្សន៍Channel News Asia រាយការណ៍ នៅថ្ងៃអាទិត្យ ទី៣០ខែធ្នូ ឆ្នាំ២០១២ថា ក្រុម
ស៊ើបអង្កេត របស់រុស្ស៊ី នៅថ្ងៃអាទិត្យនេះ បានកំណត់ អត្តសញ្ញាណសាកសពខ្លះៗ ក្នុងចំណោម
អាកាសយានិក ទាំង៤នាក់ដែលស្លាប់ ក្នុងគ្រាដែលយន្តដឹកអ្នកដំណើរ បានចុះចត ដោយបាត់
ម្ចាស់ការ នៅឯអាកាសយានដ្ឋាន អន្តរជាតិ នៃទីក្រុងម៉ូស្គូ។

 លោក អាឡិចសាន់ដឺ ណេរាដកូ ប្រធានអាកាសចរណ៍សហព័ន្ធ បានថ្លែង តាមកញ្ចក់ទូរទស្សន៍ថា
"យន្តហោះ បានចុះចតជាធម្មតា ប៉ុន្តែហេតុផលខ្លះ គឺវាមិនអាចបញ្ឈប់បាន តាមគន្លងរបស់វា"។

ការបាត់ជីវិត ដ៏ធំមូយនេះ គឺជាការសោកស្តាយបំផុតមួយ ដោយសារតែយន្តហោះ ដែលមាន ២១០
កៅអីនេះ អត់មានផ្ទុកអ្នកដំណើរ លើកលែងតាម អាកាសយានិក៨នាក់ ដែលបើកការហោះហើរ
របស់ខ្លួនវិលវិញ ក្នុងជើងហោះហើរពិសេស (charter flight) ពីប្រទេសឆេកនោះ៕


Tags: international news social ព័ត៌មានអន្តរជាតិ