CamNews

តារា 

នេះហើយជាលទ្ធផលដែលមហាជនរិះគន់ នាង Pat រៀបការជាមួយនិងក្មេងបង្ហោះម៉ូតូ!

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងស្រីភ្នែកមុតនាង Pat napapa ពិតជាពូកែរើសស្វាមីមែនទែន ទាំងមិនខ្វល់ពីអ្នករិះគន់នៅជុំវិញខ្លួនទាល់តែសោះ ហើយនៅទីបំផុតតារាស្រីរូបនេះនៅតែមានសំណាង ដោយមានស្វាមីជាអ្នកថ្នាក់ថ្នមរូបនាងដូចជាព្រះនាងយ៉ាងចឹង ។ 

ដោយយោងតាមការបកស្រាយពីគេហទំព័រ gossipstar បានឲ្យដឹងថា ទោះបីតួស្រីកាចឆ្នាស់នាង Pat napapa មានស្វាមីដែលស្រលាញ់និងចូលចិត្ត ព្រមទាំងចាប់អាជីពជាអ្នកបង្ហោះម៉ូតូក៏ពិតមែន ប៉ុន្តែគាត់ទុករូបនាងដូចជាម្ចាស់ក្សត្រី និងមើលថែទាំនាងបានយ៉ាងល្អ មិនដូចជាសង្សារចាស់ៗ ដែលនាងធ្លាប់ស្រលាញ់កាលពីមុនមកទេ ។ ជាងនេះទៅទៀត លោកថែមទាំងបំពេញរាល់តម្រូវការ ជូននាង Pat napapa ទៅកន្លែងដែលនាងប្រាថ្នា ជូននាងទៅទទួលទានអាហារដែលនាងចូលចិត្ត និងស្របតាមគ្រប់យ៉ាងដែលនាងចង់បាន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងស្រីថៃរូបនេះ ធ្លាប់មានមិត្តប្រុសច្រើន មុនពេលដែលនាងរៀបការជាមួយនិងស្វាមី ប៉ុន្តែគ្មានអ្នកណាម្នាក់អាចបំពេញតម្រូវការឲ្យនាងបាន ដូចជាស្វាមីរបស់នាងឡើយ ដូច្នេះទើបនាងស្រលាញ់និងពេញចិត្តស្វាមីជាខ្លាំង ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa