ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយ អគ្គសេនាបតី តេជោ ហ៊ុន សែន ដោយរូបទាំងនោះមានលាយឡំជាមួយនិងទឹកភ្នែក ហើយកញ្ញាបានសរសេរបញ្ជាក់ជាមួយនិងកំហុសខុសឆ្គងដែលធ្លាប់បានធ្វើខុសចំពោះ អគ្គសេនាបតី តេជោ ហ៊ុន សែន នាពេលកន្លងទៅនេះ ។ ក្រោយពីរូបថតបានបង្ហោះនៅលើបណ្តាញសង្គមហើយនោះ កញ្ញា ធី សុវណ្ណថា ក៏ត្រូវបានមតិភាគច្រើននិយាយថា គ្រាន់តែការសម្តែង ។ ល។
ទទ្ទឹមនេះផងដែរ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារជាថ្មីម្តងទៀតដោយលើកឡើងថា "អ្នកខ្លះថា ខ្ញុំសម្តែង
បេីអ្នកជាខ្ញុំ អ្នកមានអារម្មណ៍បែបណា?
ឆ្នាំ២០១៣
អាយុ ១៨ឆ្នាំ ខ្ញុំចូលប្រឡូកក្នុងនយោបាយ
ដោយទទួលនយោបាយលាបពណ៌ពីបក្សប្រឆាំង
ខ្ញុំចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាសត្រូវ
ចាត់ទុកលោក សម រង្សី កឹម សុខា ជាវីរៈបុរស
កាលនោះ ខ្ញុំមានឆន្ទៈ និងក្លាហានទាំងល្ងិតល្ងង់
ប្រេីរថយន្តផ្ទាល់ខ្លួន ចំណាយថវិកា កម្លាំងកាយ
និងកម្លាំងចិត្ត ចូលរួមដឹកនាំហែបក្ស បាតុកម្ម
ទាំងថ្ងៃយប់ ក្តៅរងាភ្លៀង ប្រឈមនឹងបញ្ហា
បាតុកម្មហិង្សាជាច្រេីន
ឆ្នាំ២០១៤
កញ្ញា កឹម មនោវិទ្យា កូនលោក កឹម សុខា
ប្រេីអំណាចឪពុក ព្យាយាមលាបពណ៌
រំខានសកម្មភាពរបស់ខ្ញុំ និងដាក់ចេញជា
គោលនយោបាយប្រឆាំងខ្ញុំ
- ប្រាប់សប្បុរសជនក្នុង និងក្រៅប្រទេស
មិនឲ្យផ្ញេីប្រាក់មូលនិធិឲ្យខ្ញុំ ដែលកាលនោះ
ខ្ញុំទទួលបានរាប់ម៉ឺនដុល្លា ក្នុង១ខែៗ
រយៈពេល២ឆ្នាំ ខ្ញុំទទួលប្រាក់មូលនិធិ
ខ្ទង់៧០ម៉ឺនដុល្លា ។
- ប្រាប់សារព័ត៌មាន និងសកម្មជន
មិនឲ្យថតរូប និងផ្សព្វផ្សាយពីខ្ញុំ
- បណ្តេញ និងរារាំងខ្ញុំ ពីវេទិកាបក្ស
ក្បួនហែបក្សផ្សេងៗ
- ចេញលិខិតបក្ស បញ្ចប់តួនាទីខ្ញុំ
ពីអ្នកឃោសនិកពិសេស និងបណ្តេញខ្ញុំ
ចេញពីបក្ស
ខ្ញុំអត់ធ្មត់២ឆ្នាំ ព្យាយាមតស៊ូមតិ
រកខុសរកត្រូវ ទាមទាយុត្តិធម៌
ពីលោក សម រង្សី កឹម សុខា
និងថ្នាក់ដឹកនាំបក្សប្រឆាំង
ជាលទ្ធផល លោកសម រង្សី កឹម សុខា
មួរ សុខហួរ អេង ឆៃអ៊ាង ថ្នាក់ដឹកនាំជាច្រេីន
មិនហាននិយាយ ក៏ស្របតាមកូនលោក
កឹម សុខា បណ្តេញខ្ញុំ ចេញពីបក្ស
យ៉ាងអយុត្តិធម៌
ទោះជា ប្រឈមនឹងបញ្ហាផ្ទៃក្នុងយ៉ាងខ្លាំង
ខ្ញុំនៅតែពង្រឹងឆន្ទៈខ្លួន ចូលរួមគ្រប់សកម្មភាព
បក្សប្រឆាំង បាតុកម្មផ្សេងៗ
សកម្មភាពបាតុកម្មហិង្សាជាច្រេីន ដូចជា
- បាតុកម្មបិទផ្លូវជាតិលេខ៤ ជិតបន្ទាយ៩១១
- បាតុកម្មហិង្សា ទីលានប្រជាធិបតេយ្យ
- បាតុកម្មគប់ដបដុំថ្ម នៅស្ទឹមមានជ័យ
- បាតុកម្មគប់ដបសាំង នៅផ្លូវវេស្រេង...
តែងមានមនុស្ស១ក្រុម ប្រាប់ខ្ញុំ កៀងកាពារ
សុវត្ថភាពខ្ញុំ ចេញពីការផ្ទុះអំពេីហិង្សា
បេីគ្មានក្រុមនោះទេ ពេលនេះ ធី សុវណ្ណថា
នឹងក្លាយជារូបសំណាក់ ។
រហូតដល់ឆ្នាំ ២០១៧ ទេីបខ្ញុំដឹង
ក្រុមដែលតែងកៀងការពារជីវិតខ្ញុំ
ពីអំពេីហិង្សាបាតុកម្មផ្សេងៗ គឺជាអាជ្ញាធរសំងាត់
ដែលសម្តេចតេជោ បញ្ជាឲ្យការពារជីវិតខ្ញុំ
ពូមីង បងប្អូន សាកគិតពីអារម្មណ៍បែបនេះ
អ្នកដែលខ្ញុំគោរពស្រលាញ់ជាវីរៈបុរសជាតិ
សម រង្សី កឹម សុខា បែជាមនុស្សគ្មានហេតុផល
មិនស្គាល់ល្អអាក្រក់ ខុសត្រូវ ផ្តល់អយុត្តិធម៌ឲ្យខ្ញុំ
បណ្តោយឲ្យកូនចេញលិខិតបក្ស ដកតួនាទីខ្ញុំ
បណ្តេញខ្ញុំចេញពីបក្សយ៉ាងអាម៉ាស
ពេលនោះ អ្នកដែលខ្ញុំស្អប់គឺ
សម្តេចតេជោ ហ៊ុនសែន ខ្ញុំតែងគិតថាជា
មនុស្សអាក្រក់ សាហាវឃោឃៅ
ហេីយខ្ញុំតែងតែវាយប្រហារ ប្រមាថ
សម្តេចធ្ងន់ៗ គ្រប់រូបភាព...
សម្តេចបែជាមនុស្ស ដែលជួយសង្គ្រោះ
ជីវិតខ្ញុំ និងជួយតាមការពារខ្ញុំ
ក្រោយមក សម្តេចបានផ្តល់កម្លាំងចិត្ត
លេីកសរសេីរខ្ញុំក្នុងវេទិការបរិស្ថាន
ពីការដឹកនាំ សកម្មភាពទេសចរណ៍
ធ្វេីឲ្យខ្ញុំកាន់តែមានភាពកក់ក្តៅ
និងការងារសង្គមរបស់ខ្ញុំកាន់តែរឹងមាំ
ខ្ញុំក៏សម្រេចចិត្តដ៏ច្បាស់លាស់ រឹងមាំ
ដាក់លិខិតសុំខមាទោសពីសម្តេចតេជោ
សម្តេចបានផ្តល់ការអនុគ្រោះ យោគយល់
មិនប្រកាន់ទោសកំហុសរបស់ខ្ញុំ
និងបានផ្តល់ឱកាសឲ្យខ្ញុំ កសាងគុណសម្បត្តិ
ក្លាយជាមន្ត្រីដឹកនាំនយោបាយ នៅមូលដ្ឋាន
នៅឃុំត្រេីយស្លា ស្រុកស្អាង
ខ្ញុំចូល CPP មានក្រុមប្រឆាំងរាប់ម៉ឺន សែននាក់
ជេរប្រមាថខ្ញុំយ៉ាងខ្លាំង តែខ្ញុំអាចទ្រាំបាន
ព្រោះខ្ញុំមិនអាចក្បត់សេចក្តីពិត
មិនអាចក្បត់អំពេីល្អ ក្តីមេត្តាករុណា
របស់សម្តេចតេជោ បានទេ
ទោះជា សម្តេចតេជោ បានអធ្យាស្រ័យ
លេីកលែងទោសឲ្យខ្ញុំ មិនប្រកាន់ខ្ញុំ
តែខ្ញុំនៅតែឈឺចាប់ ខ្មាស់អៀន និង
មានវិប្បដិសារីយ៉ាងខ្លាំង ចំពោះទង្វេី
របស់ខ្លួនឯង នេះហេីយជាមូលហេតុ
ដែលខ្ញុំមិនអាចទប់ទឹកភ្នែកបាន
រាល់ពេលខ្ញុំមេីលមុខសម្តេចតេជោ
នេះជារឿងពិត នៃខ្សែជីវិតដ៏កំសត់របស់ខ្ញុំ
ដែលគ្រប់ថ្នាក់ដឹកនាំ និងមហាជនទូទៅបានដឹង
បេីពូមីង បងប្អូនគឺជាខ្ញុំ តេីបងប្អូនធ្វេីយ៉ាងណា?
កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែន
សប្បូរសប្បាយ អភិវឌ្ឍន៍ រីកចំរេីនជាខ្លាំង
ទោះជាកេីតមានចំនុចអសកម្មខ្លះ
របស់មន្ត្រីខិលខូច សម្តេចបានវះកាត់
កែទម្រង់ជាតិកាន់តែល្អ
ជីវភាពប្រជាជនកាន់តែប្រសេីរ
ខ្ញុំជាប់ជំពាក់គុណសម្តេចតេជោ ហ៊ុន សែន
គឺគុណសង្គ្រោះជីវិត ដែលគ្មានអ្វីតបសង់បានទេ
នាងខ្ញុំ ធី សុវណ្ណថា សូមស្បថចំពោះវត្ថុស័ក្កសិទ្ធ
និងមហាជនក្នុងFacebook ដោយស្មោះស្ម័គ្រ
ចូលរួមជាមួយអ្នកគាំទ្រCPP. ចូលរួមជាមួយកងទ័ព
និងប៉ូលីស ហានពលីជីវិតការពារសន្តិភាព
ការពារសម្តេចតេជោ ហ៊ុន សែន
និងក្រុមគ្រួសារ ជារាងរហូត" ៕