CamNews

ប្លែកៗ 

ហួស​​ចិត្ត ! សុំ​​ឲ្យ​​លោក​​ប៉ូលិស​​ថត​​ឲ្យ​ស្អាត​​មួយ​​សិន​ មុន​​នឹង​​ធ្វើ​​ការ​​ផាក​​ពិន័យ

(ចិន)៖ ស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានប៉ូលិសចរាចរណ៍ ហៅឲ្យឈប់ដើម្បីធ្វើការ ផាកពិន័យបែរជាសុំឲ្យលោកប៉ូលិស ជួយថតរូបខ្លួនឲ្យស្អាតផង។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ កើតឡើងនៅ​ខេត្ត Xinjiang គឺនៅពេលដែលស្ត្រី ជាអ្នកបើកបររូបនេះ ត្រូវលោកប៉ូលិសបញ្ជាឲ្យឈប់ យានយន្ត រួចសុំពិនិត្យប័ណ្ណបើកបរ តែនាងប្រាប់ថា គ្មានទេ ប៉ូលិសក៏ហុចសំបុត្រ ផាកពិន័យឲ្យ និងមើលទៅឃើញនាងហាក់ដូចជា ស្រវឹងផងដែរ។

ស្ត្រីរូប​នេះ ក៏ចាប់ផ្តើមធ្វើជាម្ងិកម្ង៉ក់ ចង់ទាក់ទងមន្ត្រីប៉ូលិស ខណៈ​ដែលត្រូវបានបញ្ជា​ឲ្យផ្លុំខ្យល់ដង្ហើម ដើម្បីពិនិត្យកម្រិតជាតិអាល់កុល តែនាងមិនសហការ ថែមទាំងព្យាយាមរារាំង ប្រតិបត្តិការរបស់ពួកគេទៀតផង ទីបំផុតដោយការគំរាមថា នឹងយកទៅមន្ទីរពេទ្យ ពិនិត្យជាតិអាល់កុល ទើបស្ត្រីបង្កហេតុយល់ព្រមផ្លុំខ្យល់ ហើយក៏ត្រូវបានរកឃើញថា នាងពិតជាស្រវឹងមែន។

ប៉ូលិសបានថតរូបទុក ជាភស្តុតាង រីឯស្ត្រីដែលត្រូវផាកពិន័យនេះ បានបញ្ជាឲ្យលោកប៉ូលិសជួយថតឲ្យស្អាត​ផង ដោយប្រាប់ឲ្យប្រើកម្មវិធី Meitu នឹងជួយធ្វើឲ្យរូបនាង មើលទៅស្រស់ស្អាត៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chile Int news Hot news Breaking news