CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន

ព័ត៌មានអន្តរជាតិ ៖ រូបថតជនសង្ស័យ ដែលនាំយកក្រពើទៅដល់អាកាសយានដ្ឋាននោះ
ត្រូវបានចេញផ្សាយជាសាធារណៈហើយ ក្នុងគោលបំណង  ដើម្បីបើកការតាមដានស៊ើប
អង្កេតឈានទៅដល់ការចាប់ឃាត់ខ្លួន រង់ចាំការសាកសួរចម្លើយ។

គួររំឭកផងដែរថា   រូបថតទាំងនោះ  ត្រូវបានថតជាប់ដោយប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព នៅ
លើរថភ្លើង CTA  Blue Line  ដោយផ្តិតជាប់ជនសង្ស័យ  ដៃកាន់ទៅដោយកូនក្រពើតូច
មួយនោះ ពោលគឺ ពីរ ទៅ បី ម៉ោង   មុនឃើញវត្តមានកូនក្រពើមួយនោះ  នៅឯអាកាស
យានដ្ឋានអន្តរជាតិ   Chicago's O'Hare International Airport សហរដ្ឋអាមេរិក ។

ដោយឡែក    រូបថតដែលបានចេញផ្សាយជាសាធារណៈមួយនេះ  គឺជាការចេញផ្សាយ
ដោយអាជ្ញាធរត្រួតពិនិត្យ ការធ្វើដំណើររដ្ឋ  Chicago  ( Chicago Transit Authority  )។
ក្រោយពីរកឃើញថាមានវត្តមានកូនក្រពើនៅឯអាកាសយានដ្ឋានហើយនោះ  អាជ្ញាធរ
មានសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុ  និងចាប់កូនក្រពើមួយក្បាលនោះយក
ទៅរក្សា។

ផ្ទុយទៅវិញ   ជនសង្ស័យដែលជាស្រ្តី  ត្រូវបានគេផ្តិតរូបថតបានតាមរយៈប្រព័ន្ធកាម៉េរ៉ា
សុវត្ថិភាពនោះ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត  ដើម្បីឈានទៅ
ដល់ការចាប់ឃាត់ខ្លួន ដោយនឹងមានការសាកសួរចម្លើយ ខណៈពេលដែលនាងអាចប្រ
ឈមទៅនឹងការផ្តន្ទាទោស ជាការផាកន័យជាសាច់ប្រាក់ផងដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: escalator Alligator Airport Chicago US USA