CamNews

តារា 

អតីតមិត្តប្រុសនាង Toey សារភាពចំពោះមុខកាសែតថា Boy Pakorn និងសង្សារចាស់ខ្លួនពិតជា....

កំសាន្ត ៖ បុរសរាងតូចច្រឡឹង លោក Alex Rendell បាននិយាយនៅចំពោះមុខអ្នកកាសែត គាត់ពិតជាបានឃើញព័ត៌មានរបស់អតីតមិត្តស្រីរបស់ខ្លួនគឺ នាង Toey Jarinporn និងកំលោះសង្ហា លោក Boy Pakorn ត្រូវបានអ្នកគាំទ្របើកដៃ និងលើកស្ទួយឲ្យតារាសម្តែងទាំង ២ ដួងនេះ ក្លាយជាគូស្នេហ៍ពិតប្រាកដទៀតផង ។ 



នាង Toey Jarinporn និង Boy Pakorn ដែលជាគូស្នេហ៍ក្នុងរឿង ព្រមទាំងអ្នកគាំទ្រពេញចិត្តឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដទៀតផង 

ទោះបីជាយ៉ាងណាក៏ដោយចុះ Alex Rendell នៅតែបដិសេដចំពោះរឿងដែល Fans និយាយថា Boy Pakorn មិនអាចញ៉ែរ នាង Toey Jarinporn ដោយសារតែគ្រែងចិត្តនឹងលោក ។ តារាថៃ លោក Alex Rendell ពិតជាឧស្សាហ៍និយាយជាមួយនិងអតីតមិត្តស្រីរបស់ខ្លួនពិតមែន ប៉ុន្តែមិនដែលរំលឹករឿងស្នេហានោះទេ ព្រោះជាសិទ្ធិផ្ទាល់ខ្លួន ម្យ៉ាងវិញ ពួកគេទាំង ២ បានបែកគ្នាទៅហើយ គ្រាន់តែរាប់គ្នាជាមិត្តធម្មតា ចង់អ្នកណាមានអ្នកណា ក៏ លោក Alex Rendell មិនបានហាមឃាត់ដែរ ៕



លោក Alex Rendell និងនាង Toey Jarinporn ដែលជាអតីតមិត្តស្រី  


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Toey Jarinporn Joonkiat Alex Rendell Boy Pakorn