CamNews

កីឡាអន្តរជាតិ 

PSG នឹងធ្វើជាម្ចាស់ផ្ទះទទួល Real Madrid ក្នុងព្រឹត្ដិការណ៍ Champions League

ព័ត៌មានកីឡា៖ បើគ្រាន់តែបានឮឈ្មោះ ក្រុមនីមួយៗក៏ទំនងជាល្អគួរជាទីចាប់អារម្មណ៍ផងដែរ សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់ ប៉ុន្ដែនេះគឺជារឿងពិតដែលក្លឹប ជើងខ្លាំងប្រចាំ League របស់បារាំង គឺ PSG នឹងប៉ះជាមួយ ស្ដេចស Real Madrid ក្នុងព្រឹត្ដិការណ៍ Champions League ​វគ្គចាប់ក្រុម ។ 

នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមជើងខ្លាំងទាំងពីរនឹងជួបមុខគ្នា ក្នុងទឹកដីពហុកីឡរដ្ឋាន Parc des Princes ក្រោមគំនុំសងសិកស៊ីសាច់ហុតឈាមគ្នា​ ដណ្ដើមយកតំណែង ម្ចាស់កំពូលក្រុម ក្នុងវគ្គនេះ ។ 

លោក Laurent Blanc ដែលគ្រូបង្វឹករបស់ក្លឹប PSG បានទទួលគំនាបសង្កត់ជាខ្លាំងបន្ទាប់ពី ការបាត់បង់ឱកាស​​លើកពាន មួយនេះអស់រយៈពេលជាច្រើនរដូវកាលកន្លងមក ហើយសម្រាប់ឱកាសបន្ទាប់នេះ លោក បាន​ទទួច​ថា​គួរតែដល់ពេលត្រូវ​រៀបចំឡើងវិញហើយ ។ ស្របគ្នានោះផងដែរ លោក  Rafa Benitez ដែលជាគ្រូបង្វឹកថ្មីប្រចាំនៅ Real Madrid ពិតជាសប្បាយចិត្ដនឹងបេសកម្មលើកនេះ ដោយចង់ឃើញពីសមត្ថភាពនៃ ការដឹកនាំរបស់លោក ផ្ទាល់នៅពេលជួបជាមួយដៃគូរខាងក្រៅ ហើយខ្លាំងទៀតនោះ ។ ប៉ុន្ដែគួរឲ្យស្ដាយផងដែរថា ក្លឹប​ Real Madrid នឹងអវត្ដមានខ្សែប្រយុទ្ធខ្លាំងៗពីរូបគឺ Gareth Bale និង Karim Benzema ដែលអ្នកទាំងពីរ​ មិនទាន់ មានភាពធូរស្រាលពីរបួសជើងនៅឡើយទេ​ ដោយឡែក ក្រុមបានដាក់ជើងប្រកួតទៅដូចជា ៖ Navas; Marcelo, Ramos, Varane, Danilo; Casemiro, Kroos, Modric; Isco, Jese, Ronaldo នឹងកីឡាករ បម្រុងផ្សេងទៀត ក្នុងជើងទី ១។ ចំណែកឯក្រុមម្ចាស់ផ្ទះវិញគឺ Sirigu; Maxwell, Silva, Marquinhos, Aurier; Motta, Pastore, Di Maria; Lucas, Cavani, Ibrahimovic ។ 

យោងតាមការអះអាងរបស់គេហទំព័រ soccerlens បានឲ្យដឹងថា ជើងប្រកួតដែលត្រូវក្រុមម្ចាស់ផ្ទះ ត្រៀមស្វាគមន៍ គឺ មិនទាន់មានចោទជាបញ្ហារឿង អវត្ដមាននោះទេ ប៉ុន្ដែអ្វីដែលព្រួយបារម្មណ៍នោះគឺ ខ្សែប្រយុទ្ធដែលក្លឹប ទើបតែផ្ទេរចេញពី Man United គឺកីឡាករ Di Maria មានប្រវត្ដិផ្ទេរចេញពី Real Madrid ហើយនេះ គឺជាលើកទី ១ហើយ​ ដែលកីឡាករ ត្រូវប្រកួតជាមួយក្រុមចាស់។ 


ដោយ៖ អឿ អ៊ុយ


Tags: Sport News PSG Real Madrid Champions League