CamNews

តន្រ្តី 

មែនក៏អី លោក កែវ វាសនា នៅកំលោះ ហ្ស៊ីន? (Video inside)

វាពិតជារឿងមួយ ដែលពិបាកក្នុងការ រកអ្នកដែលមកជឿខ្លួនបានណាស់ នៅពេលដែលមនុស្ស
ប្រុសម្នាក់ឈានចូលដល់វ័យជំទង់ហើយ ហើយនិយាយថាខ្លួននៅកំលោះនោះ។ ប៉ុន្តែ កាលពី
ពេលថ្មីៗនេះ លោក កែវ វាសនា ជាតារាចម្រៀងល្បីមួយរូប នៅផលិតកម្មសាន់ដេ ដែលមាន
វ័យរាងជ្រេបន្តិចហើយនោះ ចេញមកនិយាយថា គាត់នៅកំលោះ គឺកំលោះ អូឡាក់ហ្ស៊ីន ១០០%
តែម្តង។ តើការអះអាង របស់លោក កែវ វាសនា ដែលថានៅកំលោះនោះ គួរឲ្យជឿជាក់បាន
ប៉ុន្មានភាគរយទៅ?

ជាការពិតណាស់ ការអះអាងដ៏មុតមាំរបស់ លោក កែវ វាសនា ថាគាត់នៅកំលោះនោះ គឺជាការ
ពិតមែន តែពិតនៅក្នុងបទចម្រៀងថ្មីរបស់គាត់ ដែលទើបតែចេញក្នុងអាល់ប៊ុម ស៊ីឌី វ៉ុលថ្មីលេខ
១៥៣ របស់ផលិតកម្មសាន់ដេ ដែលមានចំណងជើងថាៈ "កំលោះ អូឡាក់ហ្ស៊ីន" ។

នៅក្នុងអាល់ប៊ុមវ៉ុលថ្មីនេះ មានតារាចម្រៀង ៣រូប រួមគ្នាមកច្រៀងបំពេរ អារម្មណ៍យុវវ័យ ដែល
ក្នុងនោះរួមមាន លោក កែវ វាសនា លោក ហង្ស ឧត្តមមុនី និង កញ្ញា អែនជី។

ជាមួយគ្នានេះផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់នេះ គឺវត្តមានរបស់កញ្ញា អែនជី ដែលពីមុន
នាងគឺជាតារាចម្រៀងលេចធ្លោ មួយរូបនៅក្នុងផលិតកម្ម M។ នេះគឺអាល់ប៊ុមដំបូងគេ របស់ កញ្ញា
អែនជី នៅក្នុងទ្រនំផលិតកម្មសាន់ដេ។ ចាំមើលថាតើ ការបោះជំហានចូលក្នុងទ្រនំថ្មីនេះ កញ្ញា
អែនជី អាចទាញយកប្រជាប្រិយភាពបានប៉ុន្មាន សំណាក់មិត្តៗយុវវ័យ?

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: kamlors olakzin sunday vol 153 entertainment music