ព័ត៌មានកីឡា៖ ក្លឹបមហាសេដ្ឋីដ៏ធំបំផុត ប្រចាំនៅប្រទេសបារាំង PSG បានបន្ដមហច្ឆិតាចង់បាន លោក Arsene Wenger មកគ្រប់គ្រង បន្ដរដូវកាល ប៉ុន្ដែសម្រាប់ការសម្រេចចិត្ដរបស់គាត់ គឺ មិនអាចបោះបង់ Arsenal បានឡើយ ដរាបណា ក្លឹបមិនបណ្ដេញគាត់ចេញ។
លោក Arsene Wenger បានថ្លែងក្នុងសន្និសិតការសែតថា » ប្រសិនជាថ្ងៃស្អែកពេលព្រឹក រូបខ្ញុំត្រូវបានគេដេញចេញ ពីក្លឹបមែននោះ ខ្ញុំនឹងអរគុណ Arsenal ហើយខ្ញុំក៏មិនសន្យាដែរថា ខ្ញុំនឹងមិនចង់បន្ដទៀតនោះ ដែរ» ។
ថ្នាក់ដឹកនាំក្លឹប Arsenal លោក Arsene Wenger នឹងត្រូវផុតកិច្ចកុងត្រាក្នុងឆ្នាំ ២០១៧ ខាងមុខ ស្របពេលកន្លងមក សមាសភាពបុគ្គលម្នាក់នេះ ត្រូវបាន ក្លឹប PSG បានដាក់ចូលក្នុងតារាង បេក្ខភាពជ្រើសរើស ជាមួយលោក Jose Mourinho មុនពេលលោក Laurent Blanc ។ Arsenal បច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំ របស់ លោក គឺមានការរីកចម្រើនខ្លាំងជាងរដូវកាលមុនៗ ដោយឡែកក្លឹបកំពុងតែឈលើរលំដាប់លេខរៀង ប្រជែងមួយនឹង ក្លឹប Man City កំពុងតំណែងលេខរៀងទី១ បណ្ដោះអាសន្នពេលនេះ ។
តែទោះបីជាយ៉ាងណាក៏ដោយ PSG នៅតែមិនបោះបង់ ចង់បានអ្នកគ្រប់គ្រងម្នាក់នេះ ដដែល មិនថាការសម្រេចចិត្ដពេលនេះ ត្រូវបានបដិសេធយ៉ាងណានោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror