CamNews

តារា 

Bella ranee សារភាពថាខ្លួនបានអញ្ជើញមិត្តប្រុសគឺ លោក ​Weir ទៅចូលរួមគំរប់ខួបឪពុក ប៉ុន្តែគាត់បែរជាបដិសេធ

ព័ត៌មានកំសាន្ត ៖ ស្រីស្អាតមិនចេះចាស់ នាង Bella Ranee បានសារភាពថា រូបនាងពិតជាបានហៅ លោក Weir Sukollawat ដែលជាមិត្តប្រុសរបស់ខ្លួន ចូលរួមក្នុងពិធីគំរប់ខួបឪពុករបស់នាងពិតមែន ប៉ុន្តែ Weir មិនបានចូលរួមនោះទេ ព្រោះមានការមមាញឹកយ៉ាងខ្លាំងជាមួយនិងការងារ ។ 


តួស្រីក្នុងរឿង "ឧត្តមភរិយា" បន្តទៀតថា នាងតែងតែនឹកប៉ារបស់នាង ហើយយំនៅពេលដែលប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ដើម្បីវេឲ្យដល់ប៉ា ដែលបានលាចាកលោកទៅហើយ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ មិត្តស្រីរបស់លោក Weir នៅតែប្រកាន់ភ្ជាប់យ៉ាងរឹងមាំថា រូបនាងនឹងមិនទន់ជ្រាយឡើយ ព្រោះមិនចង់ឲ្យអ្នកម៉ាក់បារម្ភអំពីរឿងនេះ ។​


រីឯរូបបេះដូងដែលនាងបានបង្ហោះនៅលើគណនី IG តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបានលើកឡើងថា "ខ្ញុំបានទទួលទានអាហារជាមួយមិត្តភក្តិ ក្រោយមកក៏បានឃើញរូបបេះដូងដែលនៅក្នុងភោជនីយដ្ឋានមួយ បន្ទាប់មក ខ្ញុំក៏បង្ហោះនៅលើគណនី ដូចធម្មតា ព្រោះបេះដូងនោះស្រស់ស្អាតខ្លាំងណាស់ ហើយម្យ៉ាងវិញទៀត ខ្ញុំស្មានតែគ្មានរឿងអ្វីកើតឡើង" ។ Bella ranee បន្តសួរអ្នកកាសែតវិញថា អ្នកគាំទ្របាន Tagged រូបនោះទៅឲ្យលោក Weir ទាំងការពិតនាង Bella មិនបានដឹងអ្វីទេ ហើយមិត្តប្រុសរបស់នាងក៏មិនបានសួរបញ្ជាក់អំពីរឿងនេះដែរ ដូច្នេះហើយទើបនាងមិនបានចាប់អារម្មណ៍ ។ 


ចំពោះទំនាក់ទំនងស្នេហាវិញ Weir Sukollawat ទទួលស្គាល់ថា នាងនិងគូស្នេហ៍តែងតែនិយាយជាមួយគ្នា ប៉ុន្តែដូចជាមិនផ្អែមល្អែមប៉ុន្មានទេ គឺធម្មតាដូចគូសង្សារទូទៅ តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ លោក Weir ​ក៏មមាញឹកយ៉ាងខ្លាំងណាស់ដែរ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Bella ranee weir sukollawat Pancake khemanit