CamNews

ព័ត៌មានអន្តរជាតិ 

សារព័ត៌មាន CNN ដ៏ល្បីរបស់ សហរដ្ឋអាមេរិក ផ្ញើ email សុំទោសពីកំហុសរបស់ខ្លួន ចំពោះកម្ពុជា

- អានសម្រង់ អត្ថបទសារព័ត៌មានដើម ៖ CNN រងការ រិះគន់ យ៉ាងចាស់ដៃ ក្នុងទំព័រ ហ្វេសប៊ុក ខណៈ
ច្រឡំ សរសេរថា អង្គរវត្ត ជារបស់ថៃ

ព័ត៌មានជាតិ & អន្តរជាតិ ៖ សារព័ត៌មាន CNN ដ៏ល្បីរបស់អាមេរិកបានសរសេរ Email សុំទោសពី កំហុសរបស់ខ្លួន ដែលបង្ហោះនៅលើ CNN Facebook Page នូវពាក្យថា «អង្គរវត្តរបស់ថៃ» ។ ពាក្យ ពេចន៍សុំទោសនោះ ធ្វើឡើងដោយលោកស្រី Ellana Lee ជាអគ្គនាយករង  និង និពន្ធនាយក របស់ CNN     ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក  ផ្ញើសារជូន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចណ៍ ដោយ និយាយថា វាជាកំហុសរបស់អ្នកបញ្ចូល ហើយយើងបាន  កែសម្រួលវាភ្លាមៗផងដែរ ក្នុងរយៈពេល ប៉ុន្មាននាទីប៉ុណ្ណោះ ។    លោកស្រី បានសរសេរទៀតថា " តាំងនាមឲ្យ CNN ខ្ញុំសូមអភ័យទោស នូវ រាល់ ការ បំពាន និងភ័ន្តច្រឡំ ដែលកើតមានឡើង" ៕

- អានសម្រង់ អត្ថបទសារព័ត៌មានដើម ៖ CNN រងការ រិះគន់ យ៉ាងចាស់ដៃ ក្នុងទំព័រ ហ្វេសប៊ុក ខណៈ
ច្រឡំ សរសេរថា អង្គរវត្ត ជារបស់ថៃ

- បញ្ជាក់​ ៖ ចុចតំណភ្ជាប់ ទីនេះ ដើម្បីចូលទៅទំព័រ ហ្វេសប៊ុក របស់ស៊ីអិនអិន ដែលទទួលបាននូវមតិ
រិះគន់

ប្រភព ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news Angkor wat Int news CNN Int news Breaking news