CamNews

ព័ត៌មានអន្តរជាតិ 

ទៅមើលប្រជុំរូបភាព ផ្ទះបុរាណ ដែល លោក Obama រស់នៅ ក្រោយលាលែងចេញពីតំណែង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្នលោក Barack Obama ធ្លាប់បានថ្លែងឲ្យដឹងថា រូប​លោក និង​ក្រុម​គ្រួសារ នឹងបន្តរស់នៅក្នុងទីក្រុងធំ Washington D.C ដដែល ក្រោយ​ពេល​រូប​លោក​ចាក​ចេញ​ពី​សេត​វិមាន ពោល​គឺ​ក្រោយ​ពេល​ចប់​អាណត្តិ ជា​ប្រធានាធិបតី ២អាណត្តិនៅក្នុងខែ​មករា ឆ្នាំ​២០១៧ខាង​មុខ។

សារព័ត៌មាន Mansion Global បានផ្សាយថា អូបាម៉ា និងស្រ្តីទី១ពិភពលោក Michelle នឹងរស់នៅក្នុង​ផ្ទះ​ដែល​មាន​ទំហំ ៨២០០​ម៉ែត្រ​ក្រឡា ដែល​មាន​បន្ទប់​គេង៩ មានបន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អាងហែលទឹក និងសួនជុំវិញផ្ទះផងដែរ ស្ថិតនៅក្នុងតំបន់ Kalorama សង្កាត់ D.C រដ្ឋ Washington សហរដ្ឋអាមេរិក ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩២៨ មានតម្លៃ ៥.៣លានដុល្លារ និងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ផ្ទះនេះមានតម្លៃ ៦.៣លានដុល្លារ៕

សូមទស្សនារូបភាពជាច្រើនទៀត មានដូចខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Obama White House Int news Hot news Donald Trump