ព័ត៌មានកំសាន្ត ៖ លោក ទេព និមិត្ត ត្រូវមហាជនស្គាល់ថាគឺជាប្អូនប្រុសបង្កើតរបស់តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក បានបង្ហោះវីដេអូ Rap ហើយក៏ទទួលបានខមមិនល្អៗជាច្រើនពីសំណាក់អ្នកនិយមលេងអឺនធឺណិតផងដែរ ។
នៅក្នុងនោះផងដែរ ទេព និមិត្ត បានភ្ជាប់មកជាមួយនិងចំណងជើងថា "លើកទីមួយ រៀនរ៉េប (Rap) ខុសឆ្គង កុំប្រកាន់ខ្ញុំអីណា ព្រោះស្រលាញ់ទើបខំ ហាហា" ។ ចង់ដឹងថាពិរោះ ឬអត់ មានតែទៅស្តាប់នៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ Tep Nimith