One Direction គឺជាក្រុមចំរៀងរបស់ ចក្រភពអង់គ្លេសមួយ ដែលមានឈ្មោះល្បីល្បាញខ្លាំង
ណាស់ ហើយមានអ្នកគាំទ្រជាពិសេស ជានារីក៏ច្រើនផងដែរ ទូទាំងពិភពលោក ។ ក្នុងបណ្តា
សមាជិកទាំង ៥ រូប Harry Styles ជាសមាជិកមួយរូប ដែលទទួលបានប្រជាប្រិយភាពជាងគេ
ហើយឆក់បានបេះដូង ស្ត្រីវ័យ ៤៧ ឆ្នាំម្នាក់អោយក្លាយទៅជា អ្នកគាំទ្រដ៏ងប់ងុល ។
Jayne Bailey គឺជាស្ត្រីដែលមានវ័យ ៤៧ ឆ្នាំហើយជាអ្នកស្រឡាញ់ និងគាំទ្រក្រុមចំរៀង One
Direction ។ គាត់បានតាមដានក្រុម One Direction តាំងតែពីពួកគេ ចូលប្រឡងនៅក្នុងកម្មវិធី
X-Factor ដំបូងឯណោះ ។ មកទល់ពេលនេះ អស់រយៈពេល ៣ ឆ្នាំហើយដែលអាចបញ្ជាក់ថា
គាត់គឺពិតជាអ្នកគាំទ្រមែន ។ ប៉ុន្តែគ្រាន់តែប៉ុណ្ណឹងមិនទាន់អស់ចិត្តទេ ដើម្បីបញ្ជាក់អោយដឹង
ថាគាត់ ពិតជាអ្នកគាំទ្រស្មោះផ្កាប់មុខមែននោះ គាត់បានសាក់តាម Louis និង Harry ពេញរាង
កាយគាត់តែម្តង ហើយបើសរុបទៅប្រហែលជា ២០ កន្លែង ហើយរូបសាក់ទាក់នោះសុទ្ធតែ
នៅចំកន្លែងដូចគ្នារបស់ Harry និង Louis ។
កូនស្រីរបស់អ្នកស្រី Jayne Bailey បាននិយាយថា រូបសាក់លើដងខ្លួនរបស់ម្តាយនាង ដែល
សាក់តាម One Direction នោះខ្លះស្អាត ហើយខ្លះទៀតពិតជាអាក្រក់មើលណាស់ តែវាមិនអី
ទេព្រោះនាងក៏ជា អ្នកគាំទ្រដ៏ធំមួយរបស់ក្រុម One Direction ដែរ ៕
ប្រែសំរួល ៖ លីលី
ប្រភព ៖ mirror